(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃអាជ្ញាធរជាតិអប្សរាចំនួន៣០រូប ដឹកនាំដោយលោក ហុក ប៉េងសែ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា នាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចូលរួមអបអរសាទរខួបទី៦៤ នៃទិវាឯករាជ្យជាតិ (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៧) ព្រមទាំងគោរពព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះបរមរតនកោដ្ឋ នៅវិមានរំឭកគុណអតីតវីរយុទ្ធជន ខេត្តសៀមរាប។
ទិវាឯករាជ្យជាតិដ៏រីករាយបំផុត សម្រាប់ប្រជាជនកម្ពុជានេះ បានប្រកាសជាផ្លូវការនូវឯករាជ្យភាពរបស់កម្ពុជា ពីអាណានិគមនិយមបារាំង នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមការដឹកនាំដ៏អង់អាចវៀងវៃនៃព្រះមហាវីរក្សត្រ ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
នៅថ្ងៃទី៩ វិច្ឆិកា ២០១៧នេះ គឺជាខួបអនុស្សាវរីយ៍ទី៦៤ ដែលថ្នាក់ដឹកនាំទូទាំងប្រទេសចូលរួមគោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន ដែលបានពលីជីវិតក្នុងបុព្វហេតុការពារជាតិមាតុភូមិកម្ពុជា ប្រកបដោយទឹកចិត្តដឹងគុណជាអនេកប្បការ។
ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំអាជ្ញាធរជាតិអប្សរា ក៏បានចូលរួមប្តេជ្ញាថែរក្សានូវអធិបតេយ្យភាពរបស់កម្ពុជា និងចូលរួមថែរក្សាសន្តិភាពកម្ពុជាឲ្យបានគង់យូរអង្វែង
ជាមួយថ្នាក់ដឹកនាំខេត្តសៀមរាប និងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ៕