(ភ្នំពេញ)៖ រំលងផុតទៅប៉ុន្មានថ្ងៃ ក្នុងការប្រកួតកម្មវិធី Miss Global 2017 ដែលមានកម្ពុជាជាម្ចាស់ផ្ទះ មានការប្រកួតផ្សេងៗ ជាច្រើនដូចជា ស្វែងរកឈុតរាត្រីស្រមោលសរដែលស្អាតបំផុត ការប្រកួតឈុតប៊ីគីនីជាដើម។

ក្នុងនោះក៏មានការប្រកួតជ្រើសរើសឈុតតំនាងជាតិនីមួយៗ របស់បវរកញ្ញាពីប្រទេសទាំង ៦០ ផងដែរ។ ក្រោយឆ្លងកាត់ដាក់ពិន្ទុ និងកាត់ក្ដីពីគណកម្មាការ យើងក៏ទទួលរកឃើញឈុតតំនាងជាតិទាំង ៣ ដែលមានភាពស្រស់ស្អាតបំផុត ដែលរួមមាន ឈុតតំនាងជាតិរបស់បវរកញ្ញាប្រទេសហ្វីលីពីន ថៃ និងឈីលី។

តោះទស្សនាសោភ័ណ្ឌភាពនៃឈុតជាតិទាំង ៦០ ដែលបវរកញ្ញាទាំងអស់ស្លៀកបង្ហាញបន្តិចមើ់ល៍ ស្រស់ស្អាតប៉ុណ្ណា៖