(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តម្លើងឋានន្ដរស័ក្ដិថ្នាក់ ឧត្តមសេនីយ៍ត្រី (ផ្កាយ១) ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា ក្រសួងមហាផ្ទៃ ចំនួន១៩រូប។
នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧។
សូមខ្លឹមសារទាំងស្រុង នៃព្រះរាជក្រឹត្យដែលមាននៅខាងក្រោមនេះ៖