(ភ្នំពេញ)៖ ក្រុមហ៊ុន Property Guru បានរៀបចំ កម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំតំបន់អាស៊ី ឆ្នាំ២០១៧ កាលពីល្ងាចថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ជាព្រឹត្តិការណ៍ដែលមួយឆ្នាំមានតែម្តង នៅ សាលពិពរណ៌របស់សណ្ឋាគារ Marina Bay Sands នាប្រទេសសិង្ហបុរី ដែលមានការអញ្ជើញចូលរួម ពីប្រតិភូ និងតំណាងចូលរួម ប្រមាណជាជាង ១០០ ប្រទេស ក្នុងតំបន់អាស៊ី។
ជាមោទនភាពផងដែរសម្រាប់ បុរី ប៉េងហួត ដែលបានតំណាងឲ្យប្រទេសកម្ពុជា ជាលើកទី២ចូលរួមប្រកួតនៅក្នុងកម្មវិធីលំដាប់អន្តរជាតិនេះ ដោយសារតែ បុរី ប៉េង ហួត គឺជាក្រុមហ៊ុនដែលលេចធ្លោជាគេ ក្នុងចំណោមក្រុមហ៊ុនអភិវឌ្ឍនានាក្នុងប្រទេសកម្ពុជា ដោយទទួលបានពានរង្វាន់រហូតដល់ ចំនួន៤ ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា ឆ្នាំ២០១៧ រៀបចំដោយក្រុមហ៊ុន Property Guru នៅសណ្ឋាគារសូហ៊្វីតែល រាជធានីភ្នំពេញ។ ពានរង្វាន់និមួយៗ ត្រូវបានពិនិត្យ និង វាយតំលៃ ដោយអ្នកជំនាញ និង គណៈកម្មការឯករាជ្យក្នុងស្រុក និង គណៈកម្មការជំនាញបរទេសការផ្ដល់ជូននូវពានរង្វាន់ថ្នាក់ប្រទេសនេះត្រូវបានពិនិត្យនិងវាយតំលៃនិងទទួលស្គាល់ដោយ គណៈកម្មការជំនាញ ទាំង៨ប្រទេស(សិង្ហបុរី ម៉ាឡេស៊ី ថៃ វៀតណាម ឥណ្ឌូនេស៊ី ហ៊្វីលីពីន កម្ពុជា និង មីយ៉ាន់ម៉ា) និង គណៈកម្មការជំនាញរបស់ក្រុមហ៊ុន Property Guru ផងដែរ។
ក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យប្រចាំតំបន់អាស៊ី ឆ្នាំ២០១៧ នៅសិង្ហបុរី នេះ បុរី ប៉េង ហួត បានទទួពានរង្វាន់ ៖
១) ពានរង្វាន់ក្រុមហ៊ុនអភិវឌ្ឍល្អជាងគេ កម្ពុជា Best Developer Award (Cambodia)
២) ពានរង្វាន់អភិវឌ្ឍលំនៅឋានល្អជាងគេ កម្ពុជា Best Housing Development Award (Cambodia)
២) ពានរង្វាន់ស្ថាបត្យកម្មរចនាទេសភាពល្អជាងគេ កម្ពុជា Best Landscape Architectural Design (Cambodia)
គួររំលឹកផងដែរថា កាលពី កម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ីឆ្នាំ២០១៦ នៅសិង្ហបុរី បុរី ប៉េង ហួត បានទទួលពានរង្វាន់ថ្នាក់ប្រទេសចំនួន៣រួមមាន៖ (១) ក្រុមហ៊ុនអភិវឌ្ឍដែលល្អជាងគេ (២) ពានរង្វាន់រចនាស្ថាបត្យកម្មលំនៅដ្ឋានដែលល្អជាងគេ និង (៣) ពានរង្វាន់អភិវឌ្ឍលំនៅដ្ឋាន/វីឡាដែលល្អជាងគេ។
កាដែលបុរីប៉េងហួតទទួលបាន នូវពានរង្វាន់នេះ គឺជាការស្តែងអោយឃើញថា ប្រទេសកម្ពុជា ក៏អាចមានលទ្ធភាព ក្នុងការប្រកួតប្រជែងជាមួយប្រទេសក្នុងតំបន់បានដែរ ហើយក៏ជាការផ្តល់ទំនុកចិត្តបន្ថែមសំរាប់អតិថិជន ទៅលើជំរើសលំនៅដ្ឋានល្អបំផុត ដែលមានការទទួលស្គាល់ពីគុណភាព និង សោភ័ណភាព ទាំងក្នុងប្រទេសនិង នៅលើឆាកអន្តរជាតិ៕