Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្លាំងជំនាញផ្នែកគ្រឿងញៀន ស្រុកមេមត់ បង្កា្របក្រុមជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន និងដកហូតបានសម្ភារប្រើប្រាស់មួយចំនួន

09-11-2017 13:00

(ត្បូងឃ្មុំ)៖ កម្លាំងនគរបាលផ្នែកគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះបង្រ្កាប និងឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ នាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញ ស្ថិតនៅភូមិដារជើង ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

នគរបាលជំនាញផ្នែកគ្រឿងញៀន បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ប្រចាំខេត្តត្បូងឃ្មុំ ឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួន បានរួមមានទី១៖ ឈ្មោះ ឡុង ប្រុស អាយុ២៣ឆ្នាំ, ទី២៖ ឈ្មោះ ឈីន ភារម្យ អាយុ១៨ឆ្នាំ, ទី៣៖ ឈ្មោះ ស សុខគា អាយុ២៣ឆ្នាំ, ទី៤៖ ឈ្មោះ សឿន, ទី៥៖ ឈ្មោះ វ័ន្ត វ៉ាត អាយុ២៥ឆ្នាំ, និងទី៦៖ ឈ្មោះ សាន ប៊ុននី អាយុ២០ឆ្នាំ រស់នៅភូមិដារកណ្តោល ឃុំដារ ស្រុកមេមត់ ខេត្តត្បូឃ្មុំ។

វត្ថុតាងដកហូតបានរួមមាន៖ ម៉្សៅក្រាមពណ៌សថ្លាប្រភេទម៉ាទឹកកកចំនួន៨កញ្ជប់ និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ម៉ូតូសង់កូរ៉េ ពណ៌ខ្មៅ (ចាស់) ទូរស័ព្ទចំនួន៤។

បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ រួមជាមួយវត្ថុតាងត្រូវកម្លាំងជំនាញកសាងសំណុំរឿងដើម្បីបញ្ជូនខ្លូនទៅកាន់សាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕