Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនា បេក្ខភាព Miss Global ២០១៧ ទាំង៣រូប ដែលទទួលពានរង្វាន់ ឈុតរាត្រីស្រមោលសរស្អាតបំផុត

09-11-2017 12:35

(ភ្នំពេញ)៖ Miss Global 2017 ដែលកំពុងតែប្រព្រឹត្តនៅប្រទេសកម្ពុជា នៅពេលនេះ ក៏មានការប្រកួត «ឈុតរាត្រីស្រមោលសរស្អាតបំផុត» (Evening Gown Competition) ដោយមានការចូលរួមពីសំណាក់បេក្ខភាពបវកញ្ញាចំនួន ៦០ប្រទេស។

ដែលការប្រកួតវគ្គនេះបានធ្វើនៅស្ទូឌីយូហង្សមាស គណកម្មការទាំង៥ បានវិនិច្ឆ័យលើឈុតរាត្រីស្រមោលសរ និងរកឃើញអ្នកឈ្នះ គឺមកពីប្រទេស អ៊ុយក្រែន លេខ២ បានទៅលើ ម៉ិចស៊ីកូ និងលេខ៣ បានទៅលើប្រទេស អូស្ត្រាលី។

គួរបញ្ជាក់ផងដែលថាបន្ទាប់ពីចប់ការប្រកួត ឈុតរាត្រីស្រមោលសរ នៅថ្ងៃដដែលក៏មានការប្រកួត ឈុតហែលទឹក សង្ឃឹមថា Miss Global កម្ពុជា ២០១៧ នឹងទទួលជោគជ័យ៕