(ភ្នំពេញ)៖ ថ្ងៃនេះជាខួប៦៤ឆ្នាំ នៃការដណ្តើមបានឯករាជ្យពីបារាំង (៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០១៧) ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងមហោឡារិក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។ ពិធីអបអរសាទរនេះ ត្រូវបានធ្វើឡើងនៅវិមានឯករាជ្យ ដែលជានិមិត្តរូបនៃការទាមទារបាននូវឯករាជ្យពីបារាំង។
សម្រាប់ការប្រារព្ធពិធីបុណ្យឯករាជ្យថ្នាក់ជាតិនាព្រឹកថ្ងៃនេះ គេសង្កេតឃើញមានការអញ្ជើញចូលរួមផងដែរ ពីប្រមុខដឹកនាំស្ថាប័នកំពូលៗរបស់ជាតិរួមមាន៖ សម្តេចសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឧបនាយករដ្ឋមន្រ្តី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី មន្រ្តីរាជការ មកពីតាមក្រសួងស្ថាប័ននានា ព្រមទាំងប្រជាពលរដ្ឋ យុវជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
ដោយឡែកអភិបាលរាជធានី-ខេត្តទាំង២៥ទូទាំង ប្រទេសកម្ពុជា ក៏បានដឹកនាំមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ប្រារព្ធពិធីបុណ្យជាតិមួយនេះ យ៉ាងអធិកអធ័មនៅក្នុងខេត្តរបស់ខ្លួន។
ខាងក្រោមនេះជាទិដ្ឋភាពទូទៅនៃការរៀបចំពិធី អបអរសាទរបុណ្យឯករាជ្យជាតិ លើកទី៦៤នៅតាមខេត្តមួយចំនួន៕
លោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រារព្ធនៅខេត្តកំពង់ធំ
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រារព្ធនៅខេត្តកោះកុង
លោកបណ្ឌិត គឹម ធា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រារព្ធនៅខេត្តស្វាយរៀង
លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រារព្ធនៅខេត្តសៀមរាប
លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រារព្ធនៅខេត្តព្រះសីហនុ
លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រារព្ធនៅខេត្តព្រះវិហារ
លោកស្រី ដោក សុទ្ធា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រារព្ធនៅខេត្តកំពង់ឆ្នាំង
លោក ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រារព្ធនៅខេត្តពោធិ៍សាត់
លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រារព្ធនៅខេត្តបន្ទាយមានជ័យ
ថ្នាក់ដឹកនាំខេត្តប៉ៃលិន ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រារព្ធនៅវិមានឯករាជ្យខេត្តប៉ៃលិន
ថ្នាក់ដឹកនាំខេត្តកំពត ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រារព្ធនៅទីរួមខេត្ត
ថ្នាក់ដឹកនាំខេត្តក្រចេះ ដឹកនាំមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋប្រារព្ធនៅទីរួមខេត្ត