(ភ្នំពេញ)៖ គណបក្សសញ្ជាតិកម្ពុជា នៅយប់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញសេចក្តីថ្លែងការណ៍មួយប្រកាសថា ការបង្ហាញឈ្មោះ និងហត្ថលេខាទណ្ឌិត សម រង្ស៊ី ជាមួយក្រុមតំណាងរាស្ត្រ ជាង៤០រូប ដេីម្បីបញ្ជាក់ជំហរនៅជាមួយគណបក្សសង្រ្គោះជាតិនេះ បង្ហាញពីការបែកបាក់ផ្ទៃក្នុងរបស់បក្សនេះ ហេីយនឹងរលាយមុនតុលាការកាត់ទោស។
សេចក្តីថ្លែងការណ៍របស់គណបក្សសញ្ជាតិកម្ពុជា បានធ្វេីឡេីងបន្ទាប់ពី លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ ដែលបានលាលែងទាំងអស់ចេញ នៅក្នុងគណបក្សនេះរួចហើយនោះ បានក្លែងបន្លំខ្លួនចុះហត្ថលេខាធ្វើជាតំណាងរាស្រ្តមួយរូប ក្នុងចំណោមតំណាងរាស្រ្តរបស់គណបក្សសង្រ្គោះជាតិនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ដើម្បីបានជាសំឡេងបង្ហាញជំហរ ប្តេជ្ញានៅជាមួយគណបក្សប្រឆាំង។
ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់គណបក្សសញ្ជាតិកម្ពុជា៖