(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត, លោក ជួរ លឹមហួត, លោក វង់ រ៉ាវុធ, និងកញ្ញា យ៉ង់ សក្គុណា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សេចក្តីថ្លែងការណ៍របស់តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនៅថ្ងៃនេះ មានឈ្មោះ និងហត្ថលេខារបស់ទណ្ឌិត សម រង្ស៊ី
២៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា រឿងរំលាយគណបក្សសង្រ្គោះជាតិ សម្តេចហ៊ានភ្នាល់ថា ១០០ស៊ីតែមួយប៉ុណ្ណោះច្បាស់ជារំលាយ
៣៖ នាយករដ្ឋមន្ដ្រីនៃកម្ពុជា ផ្ដាំទៅអាមេរិកកុំធ្វើប្រតិកម្មប្រហារ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា ដោយមិនគិតពីអង្គហេតុនិងអង្គច្បាប់ឲ្យសោះ
៤៖ សម្តេចតេជោ ហ៊ុន សែន អះអាងថា ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ គ្មានការលុបចោលនោះទេ ហើយសម្ដេចរំពឹងថា សម្ដេចនឹងមានឱកាសដុតភ្លើងបើកការប្រកួតស៊ីហ្គេមនេះ
៥៖ សម្ដេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមិនអាចអនុវត្តន៍លទ្ធិប្រជាធិបតេយ្យដូចអាមេរិកទេ តែកម្ពុជានៅបន្តដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សដូចបច្ចុប្បន្ន
៦៖ សម្តេចតេជោ ហ៊ុន សែន ប្រតិកម្មខ្លាំងៗចំពោះគំនិតបង្កើតច្បាប់ស្តីពី ការប្រើប្រាស់ដីកសិកម្មថា «បើមិនចាំបាច់ទេ មិនបាច់ធ្វើឡើយ»
៧៖ ក្រោយពីមានប្រតិកម្ម, អាមេរិកអះអាងប្រាប់ Fresh News ថា ខ្លួននឹងបន្តផ្តល់ជំនួយក្នុងការបោសសំអាតមីនរបស់ខ្លួន នៅភាគខាងកើតកម្ពុជាឡើងវិញ នៅឆ្នាំក្រោយ
៨៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍រាល់សមាជិក CNRP ដែលមករួមរស់ជាមួយ CPP មុនគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយ
៩៖ សម្ដេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំ APEC និងអាស៊ាន នៅវៀតណាម នាថ្ងៃទី១០ វិច្ឆិកា
១០៖ អបអរសាទរ! អង្ករកម្ពុជាជាប់ចំណាត់ថ្នាក់លេខ២ នៅក្នុងការប្រជែងលើកម្មវិធីអង្ករល្អបំផុត របស់ពិភពលោក ប្រចាំឆ្នាំ២០១៧
* ព័ត៌មានអន្តរជាតិ (World News)
១៖ គោលដៅធំៗដែល លោក ដូណាល់ ត្រាំ នឹងលើកឡើងពេលជួបមុខប្រធានាធិបតីចិន...
២៖ ទៅដល់កូរ៉េខាងត្បូងភ្លាម! សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នាភ្លែតក្នុងការពង្រីកជំនួញអាវុធតម្លៃ រាប់ពាន់លានដុល្លារ
៣៖ ទប់ចិត្តមិនបាន! កូរ៉េខាងជើង «ចេញមុខថ្កោលទោស» ដំណើរទស្សនកិច្ច លោក ត្រាំ នៅកូរ៉េខាងត្បូង និងចោទថាជាការបញ្ឆេះសង្គ្រាមនុយក្លេអ៊ែរ...
៤៖ ព័ត៌មានថ្មី! កិច្ចព្រមព្រៀងពាណិជ្ជកម្ម «តម្លៃ ៩ពាន់លានដុល្លារ» ស្វាគមន៍ដំណើរលោក ដូណាល់ ត្រាំ មកដល់ទីក្រុងប៉េកាំង!
៥៖ សង្គ្រាមសម្តីក្បែររបងផ្ទះ! ដូណាល់ ត្រាំ ព្រមានបកទៅ គីម ជុងអ៊ុន៖ «កុំមើលស្រាល និងសាកល្បងអាមេរិកឲ្យសោះ! យើងមិនដែលរារែកក្នុងការប្រើយោធាឡើយ»
៦៖ មន្ត្រីជើងចាស់អង់គ្លេស៖ «វាជារឿងគួរឲ្យអស់សំណើច ដែលអារ៉ាប៊ីសាអូឌីតចោទលីបង់ថា កំពុងប្រកាសសង្គ្រាមជាមួយខ្លួន»
៧៖ សំនួរដែលពិបាករកចម្លើយ៖ តើការបាញ់សម្លាប់មនុស្សនៅសហរដ្ឋអាមេរិក គឺជារឿងធម្មតាទៅហើយឬ?
៨៖ ជប៉ុន៖ មនុស្ស ០៤នាក់ ស្លាប់ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រនៅខេត្ត Gunma ភាគកណ្តាលប្រទេស! ៕