(ភ្នំពេញ)៖ រហូតដល់ម៉ោង៧៖៣០នាទីយប់នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយផ្អែកតាម Facebook ផ្លូវការរបស់ទណ្ឌិត សម រង្ស៊ី គឺកំពុងតែបង្ហោះនូវសេចក្តីថ្លែងការណ៍របស់ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដោយមានឈ្មោះ និងហត្ថលេខារបស់លោកនៅចុងក្រោយគេ។
សេចក្តីថ្លែងការណ៍ដោយមានភ្ជាប់ជាមួយឈ្មោះ ទណ្ឌិត សម រង្ស៊ី ត្រូវបានបង្ហោះនៅលើទំព័រ Facebook លោក សម រង្ស៊ី នេះគឺផ្ទុយទៅនឹងច្បាប់គណបក្សនយោបាយ ដែលមិនឱ្យគណបក្សនយោបាយទាំងអស់ មានការពាក់ព័ន្ធជាមួយនឹងទណ្ឌិតនោះឡើយ៕