Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាអន្តរជាតិ ហ្គ្រីនអេបផល ប្រគល់បណ្ណសសើរប្រចាំខែ ដល់សិស្សពូកែចំនួន៦នាក់

08-11-2017 18:30

(ភ្នំពេញ)៖ លោកនាយកសាលាអន្តរជាតិសាលាអន្តរជាតិ ហ្គ្រីនអេបផល បានប្រគល់បណ្ណសសើរប្រចាំខែដល់សិស្សពូកែ៦នាក់ កាលពីថ្ងៃទី៧ ខែវិច្ឆិការ ឆ្នាំ២០១៧ម្សិលមិញ នៅទីស្នាក់ការរបស់ខ្លួន ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ១០៧ ផ្លូវលេខ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ការប្រគល់វិញ្ញាបនប័ត្រសម្រាប់ សិស្សពូកែប្រចាំខែនេះបានប្រព្រឹត្តទៅ ក្រោមការទទួលស្គាល់ជាពិសេសរបស់លោកនាយកសាលា គណៈគ្រប់គ្រង បុគ្គលិកសិក្សាធិការជាតិ និងអន្តរជាតិ នៃសាលាអន្តរជាតិ ហ្គ្រីនអេបផល។

សាលាអន្តរជាតិ ហ្គ្រីនអេបផល ជាសាលាលំដាប់ឈានមុខមួយ ក្នុងចំណោមសាលាលំដាប់ឈានមុខនានានៅទីក្រុងភ្នំពេញ ដែលមានប្រព័ន្ធវាយ តម្លៃផ្អែក ទៅលើការរីកចម្រើនផ្នែកប្រាជ្ញាស្មារតី ផ្នែករាងកាយ ការប្រាស្រ័យទាក់ទង និងការសិក្សាដូចជា៖ សកម្មភាពចូលរួមរបស់សិស្ស វត្តមាន អត្តចរិតកិច្ចការផ្ទះ កិច្ចការក្នុងថ្នាក់ការប្រលងប្រណាំងប្រចាំខែ ការវាយតម្លៃប្រចាំវគ្គសិក្សា ក្នុងបរិបទមួយដែលពួកគេទទួលបាននូវបទពិសោធន៍ នៃសេចក្តីស្រលាញ់ពីមនុស្សម្នានៅជុំវិញខ្លួន និងមានសេចក្តីក្លាហាន ក្នុងការចែករំលែកសេចក្តីស្រលាញ់ទាំងនោះដល់អ្នកដ៏ទៃ។

សាលាអន្តរជាតិ ហ្គ្រីនអេបផល បាននាំមកនូវវិន័យ និងការមានរបៀបរៀបរយ ជាអទិភាពដ៏ចាំបាច់បំផុតដែលសាលាផ្តោតយកចិត្តទុកដាក់ចំពោះ សិស្សនីមួយៗតាំងពីដំបូងទីនៃជំហាន ក្នុងការអប់រំសិស្សានុសិស្សទាំងអស់ត្រូវបានផ្តល់នូវបរិស្ថាននៃការរៀនសូត្រមួយដែលពួកគេអាចស្រូបយក ចំណេះដឹងពីមុខវិជ្ជាសំខាន់ៗ និងបំនិន ជីវិតពីគ្រូបរទេសដែលមានបទពិសោធន៍ជាលក្ខណ:អាជីព និងកម្មវិធីសិក្សាដែលមានការទទួលស្គាល់ជា អន្តរជាតិ។

គណៈគ្រប់គ្រងសាលា បុគ្គលិកសិក្សាធិការជាតិ និងអន្តរជាតិ នៃសាលាអន្តរជាតិ ហ្គ្រីនអេបផល ក៏សូមចូលរួមអបអរប្រកបដោយមោទនភាព ដ៏ស្មោះស្ម័គ្រ ចំពោះមាតាបិតានិងអ្នកអាណាព្យាបាលរបស់សិស្សានុសិស្សដែលបាននិទេសល្អ និងទទួលនូវវិញ្ញាបនប័ត្រសរសើរជាសិស្សពូកែ ប្រចាំខែនាឱកាសនេះ៕