(ព្រះវិហារ)៖ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ រួមជាមួយសមាគមអតីតយុទ្ធជនកម្ពុជាស្រុកឆែប រួមជាមួយអាជ្ញាធរស្រុកឆែប យុវជន សសយក នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានរួមសហការគ្នាលើកផ្ទះមួយខ្នង ជូនគ្រួសារអតីតយុទ្ធជនដែលមានជវភាពក្រីក្រ រស់នៅភូមិម្លូរព្រៃ ឃុំម្លូរព្រៃមួយ ស្រុកឆែបខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុភក្ត្រ័ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានឲ្យដឹងថា ថវិកាដែលបានមកក្នុងការសាងសង់ផ្ទះជូនគ្រួសារអតីតយុទ្ធជន គឺបានបងពីការចលរួមឧបត្ថម្ភពីបងប្អូនយើង ពិសេសគឺលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត ដែលបានគៀងគរប្រមូលថវិការមកពីសប្បុរសជននានា ទុកសម្រាប់បំរើសកម្មភាពការងាររបស់អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ។
លោកថា ទាំងនេះក៏មានការណែនាំចង្អុលបង្ហាញពីនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងណែនាំឲ្យសមាគមអតីតយុទ្ធជនកម្ពុជានៅតាមខេត្ត-រាជធានី ត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់គ្រួសារអតីតយុទ្ធជនយើង។
លោក ច័ន្ទ សុភក្ត្រ័ា បានថ្លែងឲ្យទៀតដឹងថា ផ្ទះដែលសមាគមអតីតយុទ្ធកម្ពុជាខេត្តព្រះវិហារសាងសង់ ជូនគ្រួសារអតីតយុទ្ធជន មកដល់ថ្ងៃនេះយើងបានសាងសង់ផ្ទះបានចំនួន៥ខ្នងហើយ ដែលផ្ទះនិមួយៗ មានតម្លៃមិនក្រោម១០លានរៀលឡើយ។
ជាក់ស្តែងផ្ទះដែលយើងសាងសង់នៅពេលនេះ គឺមានទំហ៊ំ៦មx៨ម សាងសង់អំពីឈើប្រក់សង្ក័សីអស់ទឹកប្រាក់ចំនួន៩៦០០០០០រៀល រួចប្រគល់ជូនគ្រួសារអតីតយុទ្ធជនមានឈ្មោះ សួន សំភេទ អាយុ៦០ឆ្នាំ មានប្រពន្ធឈ្មោះឆេង វឿន អាយុ៥៧ឆ្នាំ រស់នៅភូមិឃុំខាងលើ និងបានប្រគល់ថវិកាសម្ភារមួយចំនួនផងដែរ៕