(ភ្នំពេញ)៖ នាយកប្រតិបត្តិរបស់ AirAsia Group បានដាក់ដំណើរការកំណត់ប្រវត្តិ Tony Fernandes ដាក់ដំណើរការស្វ័យជីវប្រវត្តិឈ្មោះថា Flying High នៅក្នុងពិធីជប់លៀងពិសាភោជនាហារដ៏អធិកអធមនៅសេប៉ាង នាយកប្រតិបត្តិរបស់ AirAsia Group លោក Tony Fernandes នៅថ្ងៃនេះដាក់ដំណើរការកំណត់ប្រវត្តិរបស់គាត់ ដែលមានឈ្មោះថា Flying High ដែលជាការក្រឡេកមើលដំណើរជីវិតរបស់គាត់ដែលក្លាយ ពីតន្ត្រីករមកជាអ្នកអាកាសចរណ៍។ «សៀវភៅនេះត្រូវបានបង្ហាញនៅកម្មវិធីដែលមានមនុស្សល្បីឈ្មោះជាច្រើនចូលរួមនៅ Marini’s On 57 នៅទីក្រុងកូឡាឡាំពួរ នាថ្ងៃនេះនៅក្រោមស្រមោល នៃអគារភ្លោះ Petronas Twin Towers»

ការដាក់ឱ្យដំណើរការនេះមានការចូលរួមពីសហស្ថាបនិក AirAsia និងប្រធានប្រតិបត្តិ AirAsia Malaysia, លោក Datuk Kamarudin Meranun, នាយក AirAsia Malaysia Independent លោក Dato’ Fam Lee Ee, នាយកប្រតិបត្តិ AirAsia Malaysia អ្នកនាង Aireen Omar, នាយកប្រតិបត្តិ AirAsia X Malaysia លោក Benyamin Ismail, នាយកប្រតិបត្តិ AirAsia Thailand លោក Tassapon Bijleveld, នាយកប្រតិបត្តិ AirAsia Group ឥណ្ឌូនេស៊ី លោក Dendy Kurniawan, និង នាយកប្រតិបត្តិ AirAsia India លោក Amar Abrol ។

នាយកប្រតិបត្តិ AirAsia Group លោក Tony Fernandes បានថ្លែងថា «Flying High គឺជាដំណើររឿងអំពីអំណាចនៃសុបិន នៅពេលដែលខ្ញុំចាប់ ផ្តើមដំណើរការ AirAsia ដំបូងជាមួយ Datuk Kamarudin អ្នករាល់គ្នាគិតថាយើងទាំងពីរធ្វើរឿងឆ្កួតៗ។ ពួកគេបាននិយាយថាគ្មានអាជីវកម្ម ណាមួយដែលដំណើរការអាកាសចរណ៍ទេ ហើយវានឹងមិនដំណើរការទេ។ ប្រសិនបើយើងស្តាប់សម្ដីរបស់ពួកគេយើងបោះបង់មុនចាប់ផ្តើមបាត់ ទៅហើយ ហើយសៀវភៅនេះនឹងមិនមានរូបរាងឡើងនោះឡើយ។

AirAsia គឺជាសេវាដឹកជញ្ជូនមានតម្លៃទាបឈានមុខគេក្នុងពិភពលោក មានបម្រើសេវាកម្មក្នុងបណ្តាញដ៏ទូលំទូលាយនៅច្រើនជាង១២០គោលដៅ នៅទូទាំងអាស៊ីប៉ាស៊ីភិច។ ចាប់តាំងពីចាប់ផ្តើមធ្វើប្រតិបត្តិការនៅឆ្នាំ២០០១, AirAsia បានដឹកជញ្ជូនភ្ញៀវច្រើនជាង៤០០លាននាក់ និងបានរីកលូតលាស់ ពីមានយន្តហោះតែពីររហូតដល់២០០គ្រឿង។

ក្រុមហ៊ុនអាកាសចរណ៍នេះមានមោទនភាពដែលក្លាយជាក្រុមហ៊ុនអាកាសចរណ៍ពិតប្រាកដនៅអាស៊ីអាគ្នេយ៍ (សមាគមនៃប្រជាជាតិអាស៊ីអាគ្នេយ៍) ជាមួយនឹងប្រតិបត្តិការដែលបានបង្កើតនៅប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងហ្វីលីពីន រួមទាំង ឥណ្ឌា និងជប៉ុន ដោយមានការពង្រីកសេវាកម្ម ទៅកាន់ទូទាំងអាស៊ី អូស្ត្រាលី និង ណូវែហ្សឺឡង់ មជ្ឈឹមបូព៌ា និងសហរដ្ឋអាមេរិក។ AirAsia ត្រូវបានគេឲ្យឈ្មោះថាក្រុមហ៊ុនអាកាសចរណ៍ ដែលមានតម្លៃទាបបំផុតរបស់ពិភពលោក (World’s Best Low-Cost Airline) នៅក្នុង Skytrax World Airline Awards ប្រចាំឆ្នាំចំនួនប្រាំបួន ដល់ជាប់ៗគ្នាពីឆ្នាំ 2009 ដល់ 2017។ AirAsia ក៏បានទទួលរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍ដែលមានតម្លៃទាបឈានមុខគេ របស់ពិភពលោក (World's Leading Low-Cost Airline)។

សម្រាប់ឆ្នាំបន្តទីបួននៅឆ្នាំ 2016 World Travel Awards ជាកន្លែងដែលប្រែក្លាយខ្លួនពីក្រុមហ៊ុនដឹកជញ្ជូនមានសេវាពេញលេញទៅជាក្រុមហ៊ុន ដឹកជញ្ជូនមានតម្លៃទាបមិនធ្លាប់មានដំបូងគេដែលឈ្នះសេវាកម្មយន្តហោះឈានមុខគេរបស់ពិភពលោក (World's Leading Inflight Service)៕