(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ បានចាប់វាយខ្នោះ ក្រោយពីធ្វើសកម្មភាពយ៉ាងឃោរឃៅពេលប្រើថ្នាំញៀន និងបែកថ្នាំញៀនខ្លាំង បានទៅចាប់រំលោភក្មេងស្រីអាយុ១១ឆ្នាំ ដោយប្រើម្រាមដៃខាងស្ដាំ រុកប្រដាប់ភេទបណ្ដាលហូរឈាម ទើបបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង រួចប្ដឹងសមត្ថកិច្ច នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នៅចំណុចបន្ទប់ជួលគ្មានលេខ តាមផ្លូវបេតុង ស្ថិតនៅភូមិសន្សំកុសល៤ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ហួរ ម៉េងវ៉ាង អធិការរងទទួលផែនយុត្តិធម៌ ខណ្ឌមានជ័យ បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ឲ្យដឹងថា កុមារីជាអនីតិជនរងគ្រោះមានឈ្មោះ ស.ធ.ត អាយុ១១ឆ្នាំ មុខរបរសិស្ស ស្នាក់នៅបន្ទប់ជួលភូមិសន្សំកុសល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។ ចំណែកជនសង្ស័យមានឈ្មោះ ណុំ ចាន់ណាក់ អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល គ្មានលេខផ្លូវបេតុង ស្ថិតនៅភូមិសន្សំកុសល៤ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក ហួរ ម៉េងវ៉ាង បានបន្តថា បន្ទាប់ពីឪពុកក្មេងស្រី បានមកដាក់ពាក្យបណ្ដឹងនៅវេលាម៉ោង១៨៖២០នាទី ដោយចោទប្រកាន់ទៅលើបុរសឈ្មោះ ណុំ ចាន់ណាក់ បានធ្វើសកម្មភាពចាប់កូនស្រីរំលោភ រហូតទាល់តែរបួសប្រដាប់ភេទ ហើយក្រោយមកសមត្ថកិច្ចយើងធ្វើការស្រាវជ្រាវរហូតដល់ម៉ោង៦៖៣០នាទី ព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
លោក ហួរ ម៉េងវ៉ាង បានបញ្ជាក់ថា កម្លាំងរបស់យើង បានចាំឃ្លាំមើលជនសង្ស័យរហូតពេលចូលមកដល់ព្រឹកនេះ ទើបកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌ សហការជាមួយនគរបាលប៉ុស្តិ៍ ធ្វើការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរនាំ រហូតជនសង្ស័យបានឆ្លើយសារភាពដោយខ្លួនប្រើប្រាស់ថ្នាំញៀនខ្លាំង ពេកមានអារម្មណ៍ចិត្តចង់ ត្រូវការផ្លូវភេទរួចប្រទះឃើញ ក្មេងស្រីអ្នកជិតខាងដើរកាត់មុខផ្ទះ ក៏ចាប់អូសដៃចូលទៅក្នុងផ្ទះក្នុងបន្ទប់ទឹករបស់ខ្លួនដោយដោះខោក្មេងស្រី និងប្រើម្រាមដៃលូកពេលខ្លួន អស់ជាតិថ្នាំកូនឲ្យក្មេងស្រីត្រឡប់ចេញពីផ្ទះខ្លួនវិញ ទៅរហូតដល់ព្រឹកក៏សមត្ថកិច្ចឃាត់ខ្លួនតែម្ដង។
បន្ទាប់ពីសាកសួរនាំជនសង្ស័យរួចសមត្ថកិច្ច បានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការបន្ត៕