(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ នាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបណ្ដេញជនជាតិវៀតណាមចំនួន០៨នាក់ (ស្រី០១នាក់ ) ចេញពីប្រទេសកម្ពុជា តាមច្រកទ្វារអន្តរជាតិបាវិត បន្ទាប់ពីពួកគេបានរងនូវការចាប់ខ្លួន ពាក់ព័ន្ធការរស់នៅ និងធ្វើការខុសច្បាប់។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា ជនជាតិវៀតណាមទាំងនេះ ត្រូវបាននាំខ្លួនមកពីខេត្តប៉ៃលិន និងរាជធានីភ្នំពេញ ពីបទលួចឆ្លងដែន មកស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន៕