(ព្រះសីហនុ)៖ កម្លាំងនគរបាល​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ ឃាត់ជនស្ស័យម្នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ដកហូតបានថ្នាំញៀន ចំនួន៣កញ្ចប់ធំ និងសម្ភារប្រើប្រាស់មួយចំនួន នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៧ ស្ថិតនៅក្រុម១៩ ភូមិ៥ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ។

នគរបាលក្រុងព្រះសីហនុ បានថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News ឲ្យដឹងថា ជនសង្ស័យដែលកម្លាំងបង្រា្កបបានមានឈ្មោះ សិន គឹមសាន​ អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ។ វត្ថុតាងចាប់​យក​បាន​ថ្នាំញៀន​ មេតំហ្វេតាមីន​ ចំនួន​៣​កព្ចាប់ធំ, ទូរស័ព្ទ​១គ្រឿង,​ ដាវ១ដើម​ និង​បំពង់សេពគឿងញៀន១។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវកម្លាំងនគរបាលក្រុងព្រះសីហនុ កសាងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តព្រះសីហនុ៕