(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, សៀរ សៀកឡេង, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត,លោក ជួរ លឹមហួត, និងកញ្ញា យ៉ង់ សក្គុណា៖

* ព័ត៌មានជាតិ (Cambodia News)

១៖ អាមេរិកសំរេចកាត់ផ្តាច់ជំនួយមនុស្សធម៌ដល់ស៊ីម៉ាក់ សំរាប់បោសសំអាតគ្រាប់បែករបស់ខ្លួន ដែលទំលាក់នៅលើទឹកដីកម្ពុជា, សម្តេចតេជោ ហ៊ុន សែន ធានាបន្តប្រតិបត្តិការដល់ស៊ីម៉ាក់ដដែល

២៖ លោក ប៉ុល ហំម អះអាងថា មិនខ្វល់ពីការរំលាយគណបក្សសង្រ្គោះជាតិ, លោកនឹងលាឈប់ពីនយោបាយក្រោយគណបក្សត្រូវបានរំលាយ

៣៖ អាមេរិកគឺជាប្រទេសដ៏គ្រោះថ្នាក់បំផុត សម្រាប់ពិភពលោក ដោយសារខ្វះការទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួន ដែលបានទម្លាក់គ្រាប់បែកលើកម្ពុជា

៤៖ មន្រ្តីតុលាការជាន់ខ្ពស់មួយទម្លាយថា នាយកខុទ្ទកាល័យមួយរូប កំពុងរត់ការដើម្បីលុបដីកាចាប់ខ្លួន អ្នកគ្រប់គ្រងជនជាតិចិន២នាក់ ដែលត្រូវតុលាការចេញដីកាឲ្យសមត្ថកិច្ចចាប់

៥៖ ព្រះរាជអាជ្ញា មិនឃាត់ខ្លួនលោក មឿន តុលា ទេ រង់ចាំបន្តនីតិវិធី ពាក់ព័ន្ធករណីបាត់បច្ច័យបុណ្យសពលោក កែម ឡី

៦៖ ករណីឃាតកម្ម ប្ដីអារ.កសម្លាប់ប្រពន្ធ ដោយសារតែប្ដីបែកថ្នាំខ្លាំងពេក ហើយទើបចេញពីគុកបានកន្លះខែ

៧៖ ៦ខែឆ្នាំ២០១៧ កម្ពុជានាំចេញផលិតផលវាយនភណ្ឌ សម្លៀកបំពាក់ និងស្បែកជើងទៅលក់នៅក្រៅប្រទេសបានជិត ៤ពាន់លានដុល្លារ

៨៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម៖ តម្រូវការដំឡូងមី សម្រាប់ទីផ្សារក្នុងតំបន់ និងពិភពលោក នឹងមានកំណើនខ្ពស់

៩៖ រដ្ឋមន្រ្តីក្រសួងការងារ៖ ក្រុមហ៊ុនយក្សអាមេរិក នឹងបង្កើនការទិញផលិតផលពីកម្ពុជានៅឆ្នាំក្រោយៗ ព្រោះទំនិញគ្មានការរំលោភកម្លាំងពលកម្ម

១០៖ ជំរឿនប្រជាពលរដ្ឋនឹងចាប់ផ្តើមធ្វើជាថ្មីនៅឆ្នាំ២០១៩ ដោយចំណាយថវិកាជាង ៨លានដុល្លារ, តាមការប៉ានស្មានពលរដ្ឋកម្ពុជាអាចកើនដល់ ១៦លាននាក់នៅឆ្នាំ២០១៩

* ព័ត៌មានអន្តរជាតិ (World News)

១៖ ព័ត៌មានលម្អិត៖ ជុំវិញហេតុការណ៍បាញ់ប្រហារនៅព្រះវិហារក្នុងរដ្ឋតិចសាស់ ដែលបណ្តាលឱ្យមនុស្ស២៦នាក់ស្លាប់ និង២០នាក់រងរបួស

២៖ ព័ត៌មានរសើប! «ដូណាល់ ត្រាំ ចេញផុតភ្លាម ជប៉ុនប្រកាសដាក់ទណ្ឌកម្មថ្មីភ្លែត លើកូរ៉េខាងជើង»

៣៖ ព័ត៌មានក្តៅ! កូរ៉េខាងជើង «ប្តេជ្ញាបន្តពង្រឹងកម្មវិធីអភិវឌ្ឍន៍ អាវុធនុយក្លេអ៊ែរ» ទប់ទល់នឹងអាមេរិក-ជប៉ុន-កូរ៉េខាងត្បូង!

៤៖ លោក ដូណាល់ ត្រាំ «ប្រកាសគាំទ្រអារ៉ាប៊ីសាអូឌីត បោសសម្អាតអំពើពុករលួយ ក្នុងក្រុមគ្រួសាររាជវង្ស»

៥៖ មន្ត្រី UN ព្រមាន៖ «គំរោង ដូណាល់ ត្រាំ កសាងរបងព្រំដែនរវាងអាមេរិក-ម៉ិចស៊ីកូ នឹងបង្កមហន្តរាយដល់បរិស្ថាន»

៦៖ កាន់តែធ្ងន់ធ្ងរ! ព្យុះទីហ្វុងដំរី «ផ្តាច់ជីវិតជនជាតិវៀតណាមកើនដល់ ៦១នាក់ និង ២៨នាក់បាត់ខ្លួន» ៕