(ភ្នំពេញ)៖ សាកលវិទ្យាល័យបញ្ញាជាតិ បានដឹងនាំប្អូនៗនិស្សិតដែលកំពុងសិក្សាមុខវិជ្ជាគណនេយ្យថ្លៃដើម និងគណនេយ្យគ្រប់គ្រង ចុះទៅពិនិត្យមើលដោយផ្ទាល់ ពីចង្វាក់ផលិតកម្ម របស់ក្រុមហ៊ុនខ្មែរប្រ៊ូវើរី (ក្រុមហ៊ុនផលិតស្រាបៀកម្ពុជា) ដែលជាក្រុមហ៊ុនធំមួយក្នុងប្រទេសកម្ពុជា។
ប្អូនៗនិស្សិត សប្បាយរីករាយជាមួយនិងដំណើរទស្សនកិច្ចសិក្សានេះ ព្រមទាំងម្នាក់ៗប្រឹងយកចិត្តទុកដាក់ស្តាប់បុគ្គលិករបស់ក្រុមហ៊ុនធ្វើបទបង្ហាញពីប្រវត្តិក្រុមហ៊ុន ប្រភេទផលិតផល របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ដែលមានផលិតផលិតផលជាច្រើនមុខ។
និស្សិតក៏បានធ្វើការកត់ត្រានូវរាល់សកម្មភាព ដែលបុគ្គលិករបស់ក្រុមហ៊ុនបានបង្ហាញដោយផ្ទាល់ពីចង្វាក់ផលិតកម្ម បង្ហាញពីវត្ថុធាតុដើមរបស់ស្រាបៀរ របៀបពិនិត្យគុណភាព ការពិសោធន៍ ការរក្សាទុក …។ ល។ ប្អូនៗនិស្សិតទទួលបានបទពិសោធន៍ ចំណេះដឹង ពីការចុះកម្មសិក្សានេះ ដើម្បីបំពេញបន្ថែមទ្រឹស្តី ដែលទទួលបានពីសាស្រ្តាចារ្យ គឺធ្វើឲ្យប្អូនៗនិស្សិត ងាយស្រួលចងចាំនូវអត្ថន័យនៃខ្លឹមសារមេរៀន ដែលមាននៅក្នុងថ្នាក់រៀន។
ការសិក្សារៀនសូត្ររបស់និស្សិត លើមុខជំនាញនីមួយៗ ចាំបាច់ណាស់ត្រូវតែតាំងចិត្តរៀនសូត្រ និងយកចិត្តទុកដាក់ស្តាប់គ្រូបង្រៀន នោះប្អូនៗនឹងទទួលបាននូវចំណេះដឹងពិតប្រាកដ។ តាំងចិត្តរៀន និងការយកចិត្តទុកដាក់របស់ប្អូនៗ វានឹងទទួលបានជោគជ័យនាពេលដ៏ខ្លីខាងមុខនេះ។ សាកលវិទ្យាល័យបញ្ញាជាតិ បានយកចិត្តទុកដាក់ចំពោះនិស្សិតរបស់ខ្លួន ដោយសាកលវិទ្យាល័យបញ្ញាជាតិ ជួយជំរុញប្អូនៗនិស្សិតដែលមានការតាំងចិត្តខ្ពស់ និងមានឆន្ទៈពិតប្រាកដនៅក្នុងការរៀនសូត្រ ដោយបានផ្តល់នូវកម្មវិធីសិក្សាស្តង់ដារអន្តរជាតិ ឲ្យទទួលបាននូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ជាក់ស្តែង គុណភាព គុណធម៌ បញ្ញា និងវិន័យ។
ប្អូននិស្សិតកំពុងសិក្សា និងបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យបញ្ញាជាតិ ប្អូនៗមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់បម្រើការងារ នៅតាមបណ្តាក្រសួង មន្ទីរ ស្ថាប័ន ក្រុមហ៊ុន សហគ្រាស រោងចក្រ ធនាគារ អង្គការ គ្រឹះស្ថានហិរញ្ញវត្ថុ …ព្រោះសាកលវិទ្យាល័យបញ្ញាជាតិបណ្តុះបណ្តាលប្អូនៗជាមួយនឹងសាស្រ្តាចារ្យថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ដែលមានបទពិសោធន៍បង្រៀន និងការងារយូរឆ្នាំ មានសមត្ថភាពផ្ទេរចំណេះដឹងជូនប្អូនៗ ព្រមទាំងដឹងនាំប្អូនៗអនុវត្តន៍ការងារជាក់ស្តែងរបស់ពួកគាត់ ប្អូនៗនិស្សិតទទួលបានបទពិសោធន៍ជាក់ស្តែង ដែលលោកសាស្រ្តាចារ្យបង្ហាញផ្ទាល់។
សម្រាប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង បានចូលរៀនលើកទី ១ រួមមកហើយកាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៧ និងកំពុងទទួលចុះឈ្មោះចូលរៀនលើកទី២ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សប្តាហ៍នេះ និងចូលរៀនលើកទី៣ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ ២០១៨ ខាងមុខនេះ សូមប្អូនៗរួសរ៉ាន់មកចុះឈ្មោះចូលរៀនដើម្បីទទួលបានអាហារូបករណ៍ ៥០% លើថ្លៃសិក្សារយៈពេល ៤ ឆ្នាំពេញ នៅសាកលវិទ្យាល័យបញ្ញាជាតិ តាមរយៈអាសយដ្ឋានអគារលេខ ១៣-២០-២៤ ផ្លូវ ២៥៣ សង្កាត់ទឹកល្អក់ ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ 069 555 582 / 092 777 708 / 010 875 696 / 093 499 270៕