(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គឺជាខួប ៦៤ឆ្នាំហើយ ដែលកងយោធពលខេមរភូមិន្ទ ត្រូវបានប្រកាស បង្កើតឡើងជាផ្លូវការ ដើម្បីជាឃឿនការពារជាតិ ការពារបូរណភាពទឺកដី ការពារអធិបតេយ្យជាតិពីការឈ្លានពាន របស់សត្រូវ។ ពិធីអបអរសាទរខួប៦៤ឆ្នាំ នៃថ្ងៃកំណើតរបស់កងយោធពលខេមរភូមិន្ទនឹងធ្វើឡើងនៅថ្ងៃទី០៨ ខែវិច្ឆិកា ស្អែកនៅវិទ្យាស្ថានកងទ័ពជើងគោកនាខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

តាមរយៈវីដេអូដែលចែកចាយដោយក្រសួងការពារជាតិ បានបង្ហាញក្នុងរយៈពេល ៦៤ឆ្នាំមកនេះ កងយោធពលខេមរភូមិន្ទ បានបំពេញតួនាទីភារកិច្ចយ៉ាងសកម្មក្នុងកិច្ចការពារជាតិ ការពារបូរណភាពទឹកដី អធិបតេយ្យជាតិ ការពារព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ។ កងយោធពលខេមរភូមិន្ទ ក៏បានចូលរួមក្នុងសកម្មភាពនានាជាច្រើនទៀត ដើម្បីជាប្រយោជន៍ជាតិ និងប្រជាជន ដូចជាការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម និងប្រយុទ្ធប្រឆាំងនឹងបទល្មើសនានា ព្រមទាំងកិច្ចការសង្គមផងដែរ។

តាមរយៈវីដេអូបង្ហាញសមិទ្ធផលនេះ កងយោពធលខេមរភូមិន្ទ ក៏បានប្រកាសប្តេជ្ញាចិត្តក្នុងការការពារព្រះមហាក្សត្រ រដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាល និងសុខសន្តិភាពនៅក្នុងប្រទេសកម្ពុជា ដោយមិនអនុញ្ញាតឲ្យកម្លាំងប្រតិករិយាណាមួយ មកបំផ្លាញសុខសន្តិភាព និងស្ថេរភាពនៅក្នុងសង្គមកម្ពុជា ដែលឈានទៅបំផ្លាញសេចក្តីរបស់ប្រជាពលរដ្ឋកម្ពុជា បាននោះឡើយ។

សូមទស្សនាវីដេអូបង្ហាញពីសមិទ្ធផលរបស់កងយោធពលខេមរភូមិន្ទ៖