(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា បានអញ្ជើញជាអធិបតី និងបំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំសមាជិកា សមាជិកព្រឹទ្ធសភានីតិកាលទី៣ នៅវិមានព្រឹទ្ធសភា។
ក្នុងពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំ ព្រឹទ្ធសភា និងមន្ដ្រីពាក់ព័ន្ធជាច្រើនទៀតផងដែរ។
ការបំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំសមាជិកា សមាជិកព្រឹទ្ធសភានីតិកាលទី៣ គឺដើម្បីឆ្លើយតបតាមកិច្ចខិតខំប្រឹងប្រែង បំពេញការងារបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិនាពេលកន្លងមក៕