(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, លោក ជួរ លឹមហួត, លោក អាន គន្ធធារ៉ា, កញ្ញា សំ ស្រីនីត, លោក វង់ វុធ និងកញ្ញា យ៉ង់ សក្គុណា៖
* ព័ត៌មានជាតិ (Cambodia News)
១៖ សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យឥណ្ឌូនេស៊ី បង្កើតការហោះហើរត្រង់មកកម្ពុជា ខណៈទំហំពាណិជ្ជកម្មប្រទេសទាំងពីរ កើនប្រមាណ ៤៥០លានដុល្លារ
២៖ បណ្តឹងលោក លឺ ឡាយស្រេង រឿងបរិហារកេរ្តិ៍នាយករដ្ឋមន្រ្តី៖ មេធាវីនាយករដ្ឋមន្រ្តីបំភ្លឺជូនតុលាការរួចហើយ ដោយរក្សាខ្លឹមសារបណ្តឹងដដែល
៣៖ លោក អ៊ាង សុផល្លែត៖ ពលរដ្ឋខ្មែរជាង១៥លាននាក់ បើម្នាក់រើសថង់ប្លាស្ទិកតែ១ក្នុងមួយថ្ងៃ នោះមួយថ្ងៃៗ កម្ពុជានឹងអស់ថង់ជាង១៥លានថង់
៤៖ ក្រសួងការងារ ដាក់កំហិតឲ្យនិយោជក ម្ចាស់សហគ្រាសក្រៅប្រព័ន្ធ ដែលប្រើប្រាស់កម្មករនិយោជិតចាប់ពីម្នាក់ឡើងទៅ ត្រូវមកចុះបញ្ជី ប.ស.ស ដើម្បីទទួលបានអត្ថប្រយោជន៍ផ្នែករបបសន្តិសុខសង្គម
៥៖ រដ្ឋមន្ត្រីពាណិជ្ជកម្ម អំពាវនាវឲ្យបង្កើនការវិនិយោគលើខ្សែចង្វាក់តម្លៃដំឡូងមី ដើម្បីធានានិរន្តភាពពាណិជ្ជកម្មដំឡូងមី
៦៖ លិខិតមិត្តអ្នកអាន៖ កម្ពុជាតូចតែមានសុវត្ថិភាពគួរចង់រស់នៅ ខុសពីមហាអំណាចខ្លះ
៧៖ តើនរណាខ្លះស្ថិតនៅក្នុងបញ្ជីខ្មៅ ដែលប្រឈមមុខនឹងការដកសិទ្ធិធ្វើនយោបាយ៥ឆ្នាំ នៅកម្ពុជា?
* ព័ត៌មានអន្តរជាតិ (World News)
១៖ ករណីបាញ់ប្រហារស្លាប់មនុស្ស ២៦នាក់ នៅរដ្ឋតិចសាស់, ករណីនេះ លោក ដូណាល់ ត្រាំ «ហៅថា ជាទង្វើបិសាច» ខណៈលោកកំពុងស្ថិតនៅជប៉ុន!
២៖ លោក ដូណាល់ ត្រាំ បង្គាប់៖ ទីណាក៏ដោយឲ្យតែមានទង់ជាតិអាមេរិក «ត្រូវបង្ហូតមកត្រឹមពាក់កណ្តាល» ក្រោយផ្ទុះករណីបាញ់ប្រហារនៅតិចសាស់!
៣៖ ទីបំផុតចៅក្រមស៊ើបសួរប៊ែលហ្សិក «សម្រេចដោះលែងអតីតមេដឹកនាំបះបោរ Catalonia» ក្រោមលក្ខខណ្ឌតឹងតែងមួយចំនួន!
៤៖ លោក ដូណាល់ ត្រាំ «ផ្ញើសារព្រមានធ្ងន់ៗ ចំពោះកូរ៉េខាងជើង» ពេលកំពុងបំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពក្នុងទឹកដីជប៉ុន!
៥៖ បែកធ្លាយឯកសារសម្ងាត់ដ៏រសើប «ពាក់ព័ន្ធការវិនិយោគទឹកប្រាក់រាប់លានផោន របស់ម្ចាស់ក្សត្រីយ៍អង់គ្លេស» នៅក្រៅប្រទេស!
៦៖ អារ៉ាប៊ីសាអូឌីត «ប្រកាសផ្តល់ប្រាក់រង្វាន់ ៤០០លានដុល្លារ» ដល់អ្នកដឹងពីទីតាំងលាក់ខ្លួននៃពួកឧទ្ទាម Houthi, យ៉េមែន ដែលហ៊ានផ្លោងមីស៊ីល មកទីក្រុងរីយ៉ាដ!
៧៖ កូរ៉េខាងត្បូង «ដាក់ទណ្ឌកម្មជនជាតិកូរ៉េខាងជើង ១៨នាក់» ស្វាគមន៍ទស្សនកិច្ច លោក ដូណាល់ ត្រាំ!
៨៖ វិភាគអន្តរជាតិ៖ ប្រធានាធិបតី ដូណាល់ ត្រាំ បំពេញទស្សនកិច្ចក្នុងប្រទេសអាស៊ី តើមានរបៀបវារៈអ្វីខ្លះ? ហេតុអ្វីបានជាត្រូវបំពេញទស្សនកិច្ចនៅទីនោះ?
៩៖ អារ៉ាប៊ីសាអូឌីត៖ «បុត្រាមួយអង្គក្ស័យព្រះជន្ម ក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្រ» ខណៈសន្តិសុខជាតិត្រូវបានរឹតបន្តឹង ៕