(ភ្នំពេញ)៖ ចំពោះអ្នកដែលធ្លាប់ធ្វើដំណើរតាមយន្តហោះពីមុនមក ប្រាកដជាដឹងហើយថា កាលពីថ្មីៗនេះ អ៊ែមមឺរឹត (Emirates) បានសម្ពោធជាផ្លូវការនូវយន្តហោះ A380 ទី១០០ ដែលជាយន្តហោះខ្នាតយក្សលើពិភពលោក ចូលទៅក្នុងជើងហោះហើរប្រចាំថ្ងៃរបស់ក្រុមហ៊ុនអ៊ែមមឺរឹត។

ខាងក្រោមនេះ គឺជាចំនុចពិសេសទាំង៦ របស់យន្តហោះ A380 ក្រុមហ៊ុនអ៊ែមមឺរឹតដែលអ្នកគួរដឹង មុននឹងកក់សំបុត្រធ្វើដំណើរទៅកាន់ប្រទេសណាមួយក្នុងចំណោមទិសដៅទាំង ១៥២ ដែលអ៊ែមមឺរឹតមានប្រតិបត្តិការ៖

1៖ អ្នកធ្វើដំណើរខ្មែរអាចជិះយន្តហោះ A380 ពីឌូបៃទៅ អឺរ៉ុប និងអាមេរិក ខណៈដែលប្រទេសកម្ពុជា មានជើងហោះហើរប្រចាំថ្ងៃពីភ្នំពេញ ទៅឌូបៃ ដោយឆ្លងកាត់ ទីក្រុងយុំាហ្គោន។ លោកអ្នកអាចឆែកតម្លៃសំបុត្រយន្តហោះបាននៅទីនេះ៖ https://emirates.com ដើម្បីមើលតម្លៃ។


2៖ ចាប់ពីខែតុលាឆ្នាំ២០១៧ អ៊ែមមឺរឹត ធ្វើប្រតិបត្តិការយន្តហោះ ដែលផ្ទុកអ្នកធ្វើដំណើរចំនួន២៤៩នាក់ ដែលក្នុងនោះ១០០យន្តហោះ ជាប្រភេទ A380 ហើយ១៤ទៀតជាប្រភេទយន្តហោះដឹកទំនិញ។


3៖ អ៊ែមមឺរឹត គឺជាក្រុមហ៊ុនអាកាសចរដ៏ធំបំផុតលើពិភពលោក ដែលប្រតិបតិ្តដោយ យន្តហោះ A380 ក្នុងជើងហោះហើរទៀងទាត់ទៅកាន់៤៨ទីក្រុង ក្នុងទ្វីបទាំង៦។


4៖ អ៊ែមមឺរឹត បានបញ្ជាក់ថាយន្តហោះ A380 ទី១០០នេះ គឺការរំលឹកទៅដល់ប្រធានាធិបតីចុងក្រោយបង្អស់ គឺលោក HH Sheikh Zayed bin Sultan Al Nahyan ដែលជាបិតានៃសហព័ន្ធអារ៉ាប់រួម។


5៖ ហើយក៏ជាយន្តហោះដឹកអ្នកដំណើរធំជាងគេ លើពិភពលោកដែលមានភាពស្ងប់ស្ងាត់ និងមានសមត្ថភាពខ្ពស់។ ជាមួយនឹងថ្នាក់២ប្រភេទរួមមានថ្នាក់ សន្សំសំចៃ និងថ្នាក់អាជីវកម្ម យន្តហោះអាចផ្ទុកអ្នកធ្វើដំណើរដល់ទៅ ៦១៥នាក់ឯណោះ។

6៖ មកដល់ពេលបច្ចុប្បន្ននេះ មានអ្នកធ្វើដំណើរចំនួន៨៥លាននាក់ ដែលហោះហើរជាមួយ អ៊ែមមឺរឹត A380 ចុះអ្នកវិញ? តើអ្នកនឹងធ្វើដំណើរជាមួយអ៊ែមមឺរឹតនៅពេលណា?