(ភ្នំពេញ)៖ ពេញមួយថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បណ្តាញសារព័ត៌មាន Fresh News បានទទួលលិខិតពីសមាជិកក្រុមប្រឹក្សាស្រុក ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ របស់គណបក្សសង្គ្រោះជាតិ ចំនួន៨នាក់ ដែលបានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ មកសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ពីព្រោះពួកគាត់មិនចង់គាំទ្រលោក កឹម សុខា មេបក្សក្បត់ជាតិតទៅទៀត។
សមាជិកក្រុមប្រឹក្សាស្រុក ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង៧នាក់ ថ្មីទៀត រួមមាន៖
ទី១៖ លោក ស្មាន សេត អាយុ៦៣ឆ្នាំ ជំទប់ទី២ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ
ទី២៖ លោក កែវ ណារិន អាយុ២៦ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសង្កាត់ស្វាយរៀង ក្រុង-ខេត្តស្វាយរៀង
ទី៣៖ លោក សែម សុផុន អាយុ៤០ឆ្នាំ ជាប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្រុកភ្នំក្រវាញ និជាសមាជិកក្រុមប្រឹក្សាស្រុក
ទី៤៖ លោក ហ៊ី ឈឿន អាយុ៤៧ឆ្នាំ ជាអនុប្រធានប្រតិបត្តិស្រុកភ្នំក្រវាញ គណបក្សសង្គ្រោះជាតិ
ទី៥៖ លោក ហេង សំណុំ អាយុ៤៤ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំលាច ស្រុកភ្នំក្រវាញ
ទី៦៖ លោក ចាន់ ថៃ អាយុ៦៦ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំសំរោង ស្រុកភ្នំក្រវ៉ាញ
ទី៧៖ លោក នួន ឆេងស្រី អាយុ៦៦ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសង្កាត់វាលវង់ ក្រុង-ខេត្តកំពង់ចាម
ទី៨៖ លោក ប៊ុន វិចិត្រ អាយុ៥០ឆ្នាំ បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើរាប់ទាំងសមាជិកក្រុមប្រឹក្សាស្រុក ជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំង៧នាក់ខាងលើ គិតមកដល់ថ្ងៃទី០៦ ខែវិច្ឆិកានេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៦៧នាក់ហើយ បានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។
កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសអំពាវនាវតាមរយៈវិដេអូចំនួន២៦នាទី នៅលើបណ្តាញទំនាក់ទំនង Facebook របស់សម្តេចដោយមានប្រសាសន៍ អំពីការផ្តល់ឱកាសដល់បងប្អូនសមាជិកគណបក្សសង្គ្រោះជាតិ បានបន្តអាជីពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ក្រោយពេលដែលគណបក្សសង្រ្គោះជាតិ ត្រូវបានកាត់រំលាយដោយតុលាការកំពូលនៅគឺថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខនេះ៕ (សូមស្តាប់ប្រសាសន៍សម្តេច)