(ភ្នំពេញ)៖ នៅថ្ងៃទី០៦ ខែវិច្ឆិកានេះ បវរកញ្ញា Miss Global ២០១៧ ទាំង៦០រូប បានធ្វើដំណើរមកដល់ខេត្តត្បូងឃ្មុំ ដើម្បីធ្វើការដាំដើមឈើចំនួន១០,០០០ដើម ដើម្បីចូលរួមក្នុងការថែរក្សាបរិស្ថាន។
ក្នុងនោះផងដែរ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អភិបាលខេត្ត និងប្រជាពលរដ្ឋ បានទទួលក្រុមបវរកញ្ញាពិភពលោកដែលមកកាន់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ពោរពេញដោយបរិយាកាសរីករាយ និងជាទីមោទនភាពបំផុត។
គួរបញ្ជាក់ផងដែរថា ការប្រកួតបវរកញ្ញាពិភពលោក Miss Global ២០១៧ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះស្រាបៀរ Ganzberg ជាអ្នកឧបត្ថម្ភផ្តាច់មុខសម្រាប់កម្មវិធីប្រកួតបវរកញ្ញាពិភពលោកឆ្នាំ២០១៧ ដែលជាមហាព្រឹត្តិការណ៍ដ៏អស្ចារ្យកម្រិតពិភពលោក មិនធ្លាប់មាននៅក្នុងប្រទេសពីមុនមក ហើយវគ្គផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ នឹងត្រូវបានផ្សាយផ្ទាល់លើកញ្ចក់ ទូរទស្សន៍ ហង្សមាស និងរស្មីហង្សមាស៕