លោកស្រី ទាវ ធីតា និងក្រុមការងារ បន្តសកម្មភាពមនុស្សធម៌ឧបត្ថម្ភថវិកា និងអង្ករ ជូនដល់ជនរងគ្រោះ នៅខណ្ឌមានជ័យ
06-11-2017 17:25
(ភ្នំពេញ)៖ លោកស្រី ទាវ ធីតា អនុប្រធានសាខាកាកបាទក្រហម សង្កាត់មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងជាភរិយារបស់លោក ថោង សារ៉ាត់ នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៧ បានដឹកនាំក្រុមការងារ បន្តសកម្មភាព មនុស្សធម៌ ជូនដល់ជនរងគ្រោះ នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
អំណោយមនុស្សធម៌ចែកជូននារសៀលនោះរួមមាន ថវិកាចំនួន៤០ម៉ឺនរៀល និងអង្ករ ៥០គីឡូក្រាម មី១កេះ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ ០៦ កំប៉ុង មុង១ ភួយ១ កន្ទេល១ ខ្នើយកើយ១ ខ្នើយអោប១ ធុងទឹក១ (៦០លីត និងការមួយ)ពងទាសាម១០ ប្រៃ១០។
ជនរងគ្រោះដែលទទួលបានអំណោយ មានឈ្មោះ នង មឿន អាយុ៥១ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ សមាជិកគ្រួសារ៤នាក់(ប្រពន្ធ និងកូន)។ រងគ្រោះដោយសាគ្រោះថ្នាក់ចរាចរណ៍ ពិការជើងទាំងពីរដើរ មិនរួច។ ចំណែក ប្រពន្ធធ្វើការរោងចក្រ។
នៅក្នុងឪកាសនោះ លោកស្រីទាវ ធីតា បានផ្តាំផ្ញើរ សូមឲ្យថែរក្សាសុខភាព និងកុំគិតច្រើនពេក ហើយជូនពរគាត់ឲ្យ ឆាប់ជា និងមានសុខភាពល្អ។
ចំណែក ជនរងគ្រោះបានថ្លែងអំណរគុណ ដល់លោកស្រី ទាវ ធីតា ភរិយាលោក ថោង សារ៉ាត់ និងក្រុមការងារឲ្យជួបតែ សេចក្តីសុខ សេចក្តីចំរើន និងលូតលាស់ ទៅមុខជាដរាប ព្រមទាំងពុទ្ធពរ ទាំងឡាយ ៤ប្រការ គឺ អាយុ វណ្ណ សុខ ពលៈ កុំបីឃ្លៀងឃ្លៀតឡើយ។
គួរបញ្ជាក់ថា លោកស្រីទាវ ធីតា និងស្វាមី តែងតែជួយដល់ជនរងគ្រោះទាំងឡាយ ដោយមិនប្រកាន់និន្នាការនយោបាយ វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនាឡើយ សំខាន់ឲ្យតែអ្នកខ្វះខាត និងក្រីក្រពិតប្រាកដ លោកស្រីតែងតែជួយឧបត្ថម្ភតាម លទ្ធភាពជាក់ស្តែង៕