(ស្វាយវៀង)៖ ការប្រកួតបាល់ទាត់ពានរង្វាន់ «ស្វាយរៀង ខាប់» លើកទី៣ ឆ្នាំ២០១៧ ដែលបានចាប់ផ្តើមប្រកួត តាំងពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៧ ខណៈពេលនេះ រកឃើញ៤ក្រុមហើយ ដែលឈានទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
លទ្ធផលការប្រកួតពានរង្វាន់ «ស្វាយរៀង ខាប់» សប្តាហ៍ទី១១ កាលពីថ្ងៃសៅរ៍ និងអាទិត្យ ដែលមានលទ្ធផលដូចខាងក្រោម៖
ថ្ងៃសៅរ៍ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧
* ស.ស.យ.ក ក្រុងបាវិត ២ - ២ ស.ស.យ.ក ស្រុករមាសហែក
Extra Time: ២ - ២
Penalty : ២ - ៤
* សាកល UNITED ២ - ៦ PANDA FC
ថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៧
* ស.ស.យ.ក សង្កាត់ស្វាយតឿ ៣ - ៣ យុវជន ស្រុកស្វាយជ្រំ
Extra Time: ៤ - ៤
Penalty: ២ - ៤
* ធារី លីងគួយ ២ - ២ SKY SVAY RIENG
Extra Time: ៣ - ២
ហេតុដូច្នេះក្រុមកីឡា ដែលបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រមាន ស.ស.យ.ក ស្រុករមាសហែក, PANDA FC, យុវជន ស្រុកស្វាយជ្រំ, ធារី លីងគួយ។ ចំពោះកម្មវិធីប្រកួតវគ្គ ១/២ នឹងត្រូវធ្វើការប្រកួត នៅថ្ងៃព្រហស្បត្តិ៍ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង២៖៣០នាទីរសៀល នៅកីឡដ្ឋានខេត្តស្វាយរៀង។
ស.ស.យ.ក ស្រុករមាសហែក Vs យុវជន ស្រុកស្វាយជ្រំ ប្រកួតនៅវេលាម៉ោង ១៤៖៣០ - ១៦៖៣០ និង Panda FC Vs ធារី លីងគួយ ប្រកួតនៅវេលាម៉ោង១៦៖៣០ - ១៨៖៣០៕