(ភ្នំពេញ)៖ ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្តរជាតិដ៏ខ្ពស់បំផុតក្នុងពិភពលោក និងក្រុម EDM Cambodia បានទទួលជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍ «Afterlife: Asylum» ដែលជាកម្មវិធីរាំរែកដ៏ធំបំផុត ពុំធ្លាប់មាននៅកម្ពុជា ហើយបានទាក់ទាញទស្សនិកជនយ៉ាងច្រើន ដោយបានលក់សំបុត្រអស់ជាង ២,៥០០សំបុត្រ មុនពេលយប់នៃការបើកកម្មវិធីនេះ ហើយក៏មានមនុស្សជាច្រើនទៀត បានស្វែងរកទិញសំបុត្រនៅពេលនាត្រី។

កម្មវិធីរំារែកគួរឲ្យទាក់ទាញដ៏អស្ចារ្យនេះ ដែលមានឈ្មោះថា «Afterlife: Asylum» បានប្រព្រឹត្តធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា កាលពីពេលថ្មីៗ នៅម៉ោង៤ល្ងាចរហូតដល់ម៉ោង ១១យប់។ កម្មវិធីនេះ ជាការផ្តល់ជូននូវបទពិសោធន៍រំារែកដ៏វិសេសវិសាលជាមួយនឹងតន្ត្រីអេឡិកត្រូនិកសុទ្ធសាធប្រកបដោយគុណភាពខ្ពស់ ហើយនិងផលិតកម្មលំដាប់ថ្នាក់ពិភពលោក ដែលមានឈ្មោះថា Three6 ព្រមទាំងការរួមសម្តែងពិសេសដ៏អស្ចារ្យ។

ក្រុម EDM Cambodia បានរៀបចំតារាល្បីប្រចាំកម្មវិធីនេះ ជាឌីជេមកពីប្រទេសហូឡង់ ដែលមានឈ្មោះថា Debris ។នៅក្នុងស្នាដៃតន្រ្តីរបស់គាត់ Debris បានច្របាច់បញ្ចូលគ្នារវាងប្រភេទតន្រ្តី EDM ទឹកសំឡេង និងសំនៀងដើមមកពីចក្រភពអង់គ្លេស ដែលជារូបមន្តជោគជ័យជាច្រើនលើកជាច្រើនសារ។

មានបទចម្រៀងឌីជេ Mag ដែលជាឌីជេឆ្នើម Top 3 នៅក្នុងតារាងចំណាត់ថ្នាក់ប្រចាំក្រុម EDM ជាមួយក្រុម «Lucky Strike» លោក Debris បានធ្វើដំណើរជាច្រើនជុំវិញទ្វីបអាស៊ី ហើយនេះជាលើកទីមួយហើយ សម្រាប់រូបគាត់នៅក្នុងរាជធានីភ្នំពេញ ដែលបានពាំនាំយកតន្រ្តីល្បីៗរបស់គាត់ផ្ទាល់ពីទីក្រុង Amsterdam ទៅក្នុងកម្មវិធី Afterlife:Asylum ។
នៅក្នុងការសម្តែងរួមគ្នាលើឆាក និងមានឌីជេប្រចាំតំបន់មានឈ្មោះថា Botcash មកពីប្រទេសថៃ ព្រមទាំងឌីជេល្បីៗជាច្រើនរូបប្រចាំព្រះរាជាណាចក្រកម្ពុជាដូចជាឌីជេឆ្នើមឈ្មោះថា Maily ។

ចំពោះការសម្តែងអស្ចារ្យវិញ ក៏មានការរៀបចំក្រុមរាំជាច្រើន រួមទាំងការសម្តែងរាំពិសេសដោយក្រុម Universo Robot Team of Pyrotechnics ដែលធ្វើការសម្តែងជាមួយនឹងបច្ចេកវិទ្យា LED ដ៏អស្ចារ្យដែលបានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើល។

មានទស្សនិកជនម្នាក់ បានថ្លែងប្រាប់បណ្តាញប្រព័ន្ធផ្សព្វផ្សាយឲ្យដឹងថា៖ «កម្មវិធី Afterlife:Asylum» ជាបទពិសោធន៍ថ្មីសន្លាងរបស់ក្រុម EDM សម្រាប់ផ្តល់ជូនប្រជាជនកម្ពុជាសម័យទំនើបកម្សាន្តរីករាយជាមួយនិងកម្មវិធីលំដាប់ថ្នាក់អន្តរជាតិ នៅចំកណ្តាលបេះដូងនៃរាជធានីភ្នំពេញ»។

ដើម្បីស្វែងយល់បន្ថែមអំពីស្រាបៀរ Heineken នៅក្នុងប្រទេសកម្ពុជា និងឆែកមើលរូបថតពីកម្មវិធីនេះ សូមចូលមើលទំព័រហ្វេសប៊ុកជាផ្លូវការ៖ www.facebook.com/heineken/
#Heineken #OpenYourWorld #Cambodia៕