(ភ្នំពេញ)៖ រហូតមកទល់ពេលនេះ តំណាងរាស្ត្រ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ស្រុកខណ្ឌ នៃគណបក្សសង្គ្រោះជាតិជិត៦០នាក់ ហើយដែលបានសម្រេចចិត្តប្តូរ ជីវភាពពីបក្សសង្គ្រោះជាតិមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោមការអនុវត្តនយោបាយ ឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន ដោយរក្សាតួនាទី និងឋានៈរបស់អ្នកទាំងនោះឱ្យនៅដដែល។ ចរន្តនៃការចាកចេញដូចទឹកបាក់ទំនប់នេះនឹងបន្តមានរហូតឥតដាច់ ហើយនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវសាជាថ្មីដល់សមាជិកសមាជិកាបក្សសង្គ្រោះជាតិ សូមប្រញាប់ចូលរួមជាមួយបក្សប្រជាជនឱ្យបានឆាប់មុនការសម្រេច របស់ តុលាការកំពូលដែលគេរំពឹងថា នឹងរំលាយគណបក្សសង្គ្រោះជាតិចោលតាមសំណើរបស់ក្រសួងមហាផ្ទៃ បន្ទាប់ពីមានភស្តុតាងជាច្រើនបញ្ជាក់ថា បក្សនេះ បានឃុបឃិតជាមួយបរទេសក្បត់ជាតិធ្វើបដិវត្តន៍ពណ៌ ប៉ងផ្តួលរំលំរបប និងមេដឹកនាំរដ្ឋាភិបាលស្របច្បាប់ចោល។
ការចាកចេញដូចទឹកបាក់ ទំនប់ដែលធ្វើឡើងក្រោយពីអាជ្ញាធរបានចាប់ខ្លួន កឹម សុខា ពីបទក្បត់ជាតិ និងប្តឹងរំលាយគណបក្សសង្គ្រោះជាតិ ព្រមទាំងស្នើឱ្យមានការហាមឃាត់មេដឹកនាំបក្សនេះរួម មានសមាជិកគណៈអចិន្ត្រៃយ៍ និងគណៈកម្មាធិការកណ្តាលគណបក្សជាង១០០នាក់ ទៀតមិនឱ្យធ្វើនយោបាយនៅកម្ពុជារយៈពេល៥ឆ្នាំ។ អ្នកចាកចេញទាំងអស់នេះបាននិយាយថា ខ្លួនមិននឹកស្មានថាបក្សដែលខ្លួនទុកចិត្តលះបង់បម្រើដោយឥតងាករេប៉ុន្តែ បែរជាក្បត់ជាតិ និងក្បត់ប្រជាជនទៅវិញ។ ការចាកចេញរបស់ពួកគាត់ក៏គ្មានអ្វីស្តាយក្រោយដែរព្រោះថា នេះគឺជាជម្រើសរើស ដ៏ត្រឹមត្រូវមួយក្នុងការ បន្តបម្រើប្រជាពលរដ្ឋខ្មែរស្របតាមឆន្ទៈរបស់ពួកគាត់។ ជាការពិតណាស់ សកម្មជនបក្សប្រឆាំងដែលបានចាកចេញពីបក្សមកចូលរួមជាមួយ គណបក្សប្រជាជនកម្ពុជាត្រូវ បានអតីតសហសេវិករបស់ខ្លួនជេរប្រមាថសុទ្ធតែ «ពួកក្បាលយួន ពួកក្បត់បក្ស ក្រុម លក់ខ្លួន ក្រុមលក់ក្បាល ក្រុមអាយ៉ង» ជាដើម។
អ្នកចាកចេញខ្លះត្រូវបានអ្នកធ្លាប់គាំទ្រ ខ្លួនឈប់ស្តីរក និងត្មេះតិដៀល។ នេះគឺជាអ្វីដែលបងប្អូនឃើញច្បាស់ថាបក្សសង្គ្រោះជាតិ គ្មានគោលការណ៍ច្បាស់លាស់នៅក្នុង ការដឹកនាំឡើយ គឺមានតែការញុះញង់ ប្រជាភិថុត ភូតភរបោកប្រាស់ បំភ្លៃ បំផ្លើស បំភ័ន្តស្ថានការណ៍តែប៉ុណ្ណោះ។ ពេលបងប្អូននៅក្នុងបក្សព្រះអាទិត្យ បងប្អូនត្រូវបានគេ លើកតម្កើងជាវិរបុរស អ្នកសេ្នហាជាតិ សូម្បីពេលខ្លះបងប្អនធ្វើខុសច្បាប់ បំពានច្បាប់ ក៏ពួកគេលើកតម្កើងថាជាអ្នកគោរពច្បាប់ និងអ្នកស្នេហាជាតិដែរ។ ប៉ុន្តែពេលនេះនៅពេលដែលបងប្អូនយល់ថាការចូលរួមជាមួយគណបក្សប្រជាជន គឺជាជម្រើសដ៏ត្រឹមត្រូវ និងតាមមនសិការរបស់ខ្លួន បន្ទាប់ពីឃើញអំពើទុច្ចរិតរបស់មេដឹកនាំបក្សនេះ បងប្អូនត្រូវបានគេប្រែពណ៌ឱ្យភ្លាមក្លាយទៅជាមនុស្សគ្មានតម្លៃ និងត្រូវបានពួកគេចោទថាជា មនុស្សក្បត់បក្ស លក់ខ្លួនទៀត។ អ្វីដែលសំខាន់បងប្អូនធ្វើតាមមនសិការរបស់ខ្លួន។ បទពិសោធមានច្រើនណាស់ ដែលអ្នកចាកចេញពីបក្សប្រឆាំងមកចូលរួមជាមួយគណបក្សប្រជាជនត្រូវបានគេហៅថាមនុស្សក្បត់បក្សដូចជាលោក ង៉ោ សុវណ្ណ ចោទថាជា ជនជាតិវៀតណាម លោក សុក ផេង លោកជ្រា សុចិន្តា លោក វ៉ាន់ សំអឿន ជាដើម។
បើទោះបីជាអ្នកគាំទ្របក្សប្រឆាំងមិនសប្បាយចិត្ត ជេរតិះដៀល ប៉ុន្តែនៅពេលដែលពួកគាត់មកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា អ្នកគាំទ្របក្សនេះច្រើន លើសលប់បានស្វាគមន៍ អបអរសាទរពួកគាត់យ៉ងកក់ក្តៅ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវបំផុត។ សូមបងប្អូនគិតថាចាកចេញពីជម្រកក្រុមជនក្បត់ជាតិ ដើម្បីមកបម្រើការងារជាមួយអ្នកសន្តិភាព និងការអភិវឌ្ឍនិយម។ ពួកគាត់មានឱកាសគ្រប់គ្រាន់ដើម្បីបម្រើ ជាតិពិតៗ មិនមែនធ្វើជាឧទ្ទាមទីក្រុងនោះឡើយ។ ដូច្នេះការផ្លាស់ប្តូរជីវភាពនយោបាយពីបក្សសង្គ្រោះជាតិមកគណបក្សប្រជាជនកម្ពុជា ពិតជាមានភាពចាំបាច់ព្រោះបងប្អូននឹងនៅតែរក្សាជម្រកមួយដ៏កក់ក្តៅ ដើម្បីបម្រើប្រជាពលរដ្ឋ ក្រោមស្លាកគណបក្សប្រជាជនកម្ពុជា។ ការចាកចេញកាន់តែឆាប់កាន់តែល្អជាពិសេសឱ្យបានមុនថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ខាងមុខ មុនពេលតុលាការកំពូលកាត់សេចក្តី រំលាយបក្សសង្គ្រោះជាតិចោល និងហាមឃាត់ថ្នាក់ដឹកនាំបក្សធ្វើនយោបាយ ៥ឆ្នាំ។
ការចាកចេញមុនពេលបក្សសង្គ្រោះជាតិត្រូវបានរំលាយនឹងផ្តល់ផលប្រយោជន៍ យ៉ាងច្រើនដល់បងប្អូននោះគឺនឹងត្រៀមខ្លួនចូលកាន់តំណែង ដដែលក្រោយពីការរៀប ចំបញ្ជីបេក្ខភាពក្រុមប្រឹក្សាឃុំសង្កាត់ថ្មី។ ប៉ុន្តែប្រសិនបើបងប្អូនចាកចេញក្រោយពីការ រំលាយបក្ស មិនខុសអ្វីពីការទ័លច្រកឡើយ ហើយឱកាសមួយចំនួនអាចនឹងត្រូវបាត់បង់។ ទន្ទឹមនឹងគោរពនូវការសម្រេចចិត្តរបស់បងប្អូនមួយចំនួនដែលមិនចង់ចូលគណបក្សប្រជាជនកម្ពុជាថា ជាជម្រើសរបស់ពួកគាត់ផ្ទាល់ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវការធានាថា ក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សសង្គ្រោះជាតិទាំងអស់អាចបន្តតំណែងបាន បន្ទាប់ពីបានមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាពីព្រោះបងប្អូនមិនគួរត្រូវបានរងគ្រោះ ដោយសារតែអំពើក្បត់ជាតិរបស់ថ្នាក់ដឹកនាំ ដែលបងប្អូនមិនបានដឹងទាល់តែសោះអំពីរឿងទាំងនេះ។ ចំណែកថ្នាក់ដឹកនាំជាន់ខ្ពស់ និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅមានពេល១១ថ្ងៃទៀត (មុនថ្ងៃទី១៦ ខែវិច្ឆិកា ២០១៧) ដើម្បីរួចផុតពីការដកសិទ្ធិនយោបាយរយៈពេល ៥ ឆ្នាំ។ដូច្នេះ ជម្រើសដ៏ត្រឹមត្រូវមុនពេលបក្សសង្គ្រោះជាតិត្រូវបានរំលាយ គឺ ការចូលរួមបម្រើជាតិ ការពារសន្តិភាពជាមួយគណបក្សប្រជាជនកម្ពុជាស្របតាមនយោបាយឈ្នះ-ឈ្នះសម្តេចតេជោ ហ៊ុន សែន៕
ដោយ ចៅ ចាក់ស្មុក