(ភ្នំពេញ)៖ ក្រសួងបរិស្ថានមានកិត្តិយសសូមជម្រាបជូនតំណាងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិឱ្យបានជ្រាបថា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ វេលាម៉ោង២៖៣០នាទីរសៀល ក្រសួងបរិស្ថាន នឹងរៀបចំធ្វើសន្និសីទសារព័ត៌មានស្តីពីបេសកកម្មរបស់ជ័យលាភីបវរកញ្ញាពិភពលោកឆ្នាំ២០១៦ និងបេក្ខភាពបវរកញ្ញាពិភពលោកឆ្នាំ២០១៧ ក្នុងកិច្ចគាំពារបរិស្ថាននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
សន្និសីទកាសែតនេះនឹងប្រារព្ធធ្វើនៅសាលប្រជុំ ម៉ុក ម៉ារេត នៃទីស្តីការក្រសួងបរិស្ថាន។ សូមបញ្ជាក់ថា បវរកញ្ញាជ័យលាភីឆ្នាំ២០១៦ និងបេក្ខភាពបវរកញ្ញាឆ្នាំ ២០១៧ នឹងមានវត្តមាននៅក្នុង សន្និសីទកាសែតនេះដែរ។
អាស្រ័យហេតុនេះ សូមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាអញ្ជើញចូលរួមដោយក្តីអនុគ្រោះ៕