(ភ្នំពេញ)៖ នៅម៉ោងប្រមាណ៨ព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងការពារជាតិ ទៅបំពេញទស្សនកិច្ចរយៈពេល២ថ្ងៃ នៅប្រទេសថៃ។
តាមការប្រកាសរបស់ក្រសួងការពារជាតិ បានឱ្យដឹងថា អំឡុងទស្សនកិច្ច ២ថ្ងៃនេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមទស្សនាការតាំងពិព័រណ៍ការពារជាតិ ប្រទេសថៃ។
ទស្សនកិច្ចនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ លោកឧបនាយករដ្ឋមន្រ្តី ប្រាវីត វង្សសូវ៉ាន់ រដ្ឋមន្រ្តីក្រសួងការពារជាតិរបស់ប្រទេសថៃ ដែលធ្វើឡើងនៅថ្ងៃទី០៥ ដល់ ០៦ ខែវិច្ឆិកា ឆ្នាំ២០១៧៕