(ព្រៃវែង)៖ នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលជាថ្ងៃទី៣ នៃព្រះរាជពិធីបុណ្យអុំទូកថ្ងៃចុងក្រោយ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានចុះជួបសំណេះសំណាល ជាមួយកម្មករ-កម្មការីនី នៅសាលាស្រុកកំចាយមារ សរុបចំនួន៤៥០នាក់។
ក្នុងពិធីសំណេះសំណាលនេះ លោក ជា សុមេធី អភិបាលខេត្ត បានថ្លែងថា ចំពោះបងប្អូនកម្មករ-កម្មការិនី ជាក់ស្តែងសម្តេចតេជោ ហ៊ុន សែន បានចុះសួរសុខទុក្ខ បងប្អូននៅតាមរោងចក្រ នៅក្នងទីក្រុងភ្នំពេញ និងបានគិតគូរតម្លងប្រាក់ឈ្នួលជូនទៀតផង។
លោក ជា សុមេធី បានផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចថា ទីណាមានទុក្ខលំបាកទីនោះ មានគណបក្យប្រជាជន ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល បច្ចុប្បន្នដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជាជួយជានិច្ច។
លោកបន្តថា ឲ្យតែប្រទេសជាតិ មានសុខសន្តិភាពដូចសព្វថ្ងៃ បងប្អូន និងមានជីវភាពធូរធារ ជាក់ជាមិនខាន បើប្រទេសជាតិ មិនមានសន្តិភាពទេ បងប្អូនគ្មានពេលរកស៊ី រត់គេចពីសង្រ្គាម ឬត្រូវគេបង្ខំឲ្យធ្វើការងារជាទម្ងន់ ឬត្រូវបានគេយកទៅសម្លាប់ចោលដូចសម័យ ប៉ុល ពត។ លោក បានអំពាវនាវសូម ឲ្យកម្មករ-កម្មការីនីទាំងអស់ សូមថែក្សាសន្តិភាព ដែលកំពុងតែមាន ឲ្យបានគង់វង្សបន្តទៀត។
ជាមួយគ្នានោះ លោកអភិបាលខេត្ត ក៏បានឧបត្ថម្ភដល់កម្មករសរុបចំនួន៤៥០នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន២០,០០០រៀលផងដែរ៕