(ភ្នំពេញ)៖ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា រយៈពេល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូ បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ គឺចាប់ពីថ្ងៃទី០២ ដល់ ០៤ ខែវិច្ឆិកា ឆ្នាំ២០១៧ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៣៩លើក ស្លាប់មនុស្ស២៥នាក់ ខណៈ៣០នាក់របួសធ្ងន់ និង១៥នាក់របួសស្រាល។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលនាំឲ្យកើតគ្រោះថ្នាក់មាន៖ បើកបរល្បឿនលឿន១៨លើក ស្រវឹង៤លើក មិនប្រកាន់ស្តាំ៧លើក មិនគោរពសិទ្ធិ២លើក បត់គ្រោះថ្នាក់២លើក ប្រជែង៤លើក និងកត្តាយានយន្ត២លើក។
ដោយឡែកខេត្តដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេរួមមាន៖ កំពង់ធំ កំពង់ចាម កំពង់ស្ពឺ ព្រៃវែង ភ្នំពេញ កោះកុង ត្បូងឃ្មុំ និងព្រះសីហនុ៕