Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បវរកញ្ញា Miss Global ទាំង៦៥រូប រួមទាំងម្ចាស់ផ្ទះកម្ពុជា បង្ហាញខ្លួនលើឆាកប្រគុំតន្ត្រី Ganzberg នៅកោះពេជ្រ នៅយប់ថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក

04-11-2017 12:21

(ភ្នំពេញ)៖​ បវរកញ្ញា Miss Global ទាំង៦៥រូប រួមទាំងខ្មែរយើងផងនោះ បានបង្ហាញខ្លួនលើកដំបូង នៅលើឆាកប្រគុំតន្ត្រីស្រាបៀរ Ganzberg នៅកោះពេជ្រ ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ថ្ងៃទី២ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

វត្តមានបវរកញ្ញា Miss Global ទាំងអស់បានធ្វើឲ្យបងប្អូនមហាជន មិនថាអ្នកភ្នំពេញ និងអ្នកមកពីខេត្តនោះទេ បានឃើញសម្រស់របស់បវរកញ្ញាទាំងអស់ ដោយផ្ទាល់តែម្តង។

គួរបញ្ជាក់ផងដែរថា បវរកញ្ញា Miss Global 2017 នឹងត្រូវធ្វើការប្រកួតនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅសាលមហោស្រពកោះពេជ្រ ដោយឆ្នាំនេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ការធ្វើជាម្ចាស់ផ្ទះនេះ គឺជាមោទនភាពរបស់កម្ពុជា ដោយបានផ្សព្វផ្សាយឲ្យពិភពលោក​ បានស្គាល់ប្រទេសកម្ពុជាកាន់តែច្បាស់។ សូមកុំភ្លេចរង់ចាំទស្សនាការប្រកួត Miss Global 2017 ដែលទទួលបានការឧបត្ថម្ភផ្តាច់មុខ ដោយក្រុមហ៊ុនស្រាបៀរ Ganzberg៕