(ព្រះវិហារ)៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានរៀបចំពិធីផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ និងប្រកាសតែងតាំងប្រគល់ភារកិច្ច និងផ្ទេរភារកិច្ច ជូនមន្ត្រីរាជការ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារចំនួន១១រូប ។
ពិធីនេះ បានរៀបចំធ្វើឡើងក្រោមវត្តមាន លោក ស៊ូ សិរី អភិបាលរងខេត្ត លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ព្រមទាំងកម្លាំង ទាំង៣ប្រភេទ រួមនិងមន្ត្រីមន្ទីរជុំវិញខេត្តព្រះវិហារយ៉ាងច្រើនផងដែរ នាថ្ងៃទី០២ ខែវិចិ្ឆកា ឆ្នាំ២០១៧។
លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ បានអានដីកាតែងតាំងយោង សេចក្តីណែនាំលេខ២២០២ មស.សណន ចុះថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤ របស់ក្រសួងមុខងារសាធារណៈ ស្តីពី នីតិវិធីនៃការតែងតាំងការផ្លាស់ប្តូរ និងការបញ្ចប់ភារកិច្ច មន្ត្រីរាជការស៊ីវិល ដែលបំពេញការងារនៅថ្នាក់ក្រោមជាតិ។
ក្នុងនោះ ប្រគល់ភារកិច្ចលោកស្រី អយ ទូច ក្របខណ្ឌមន្ត្រីក្រមការឋានន្តរស័ក្តិក្រមការដើមខ្សែរ លេខ១ ជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងតែងតាំង លោក ថុនសូរីតា ក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ១ ជាប្រធានការិយាល័យរដ្ឋបាលបុគ្គលិក។
លោកស្រី អាន ពុទ្ធីដា ក្របខណ្ឌមន្ត្រីក្រមការឋានន្តរស័ក្តិ ថ្នាក់លេខ៣ ជាប្រធានការិយាល័យនិតិកម្មកសិកម្ម និងតែងតាំងលោក ឌី រស្មី ក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ថ្នាក់លេខ៤ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម។
តែងតាំងលោក ខេង សុវណ្ណ រតនាក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ឋានន្តរស័ក្តិ មន្ត្រីបច្ចេកទេសជាន់ខ្ពស់ថ្នាក់លេខ៤ ជាអនុប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ហើយតែងតាំងលោក ប៊ុន សារុំ ក្របខណ្ឌមន្ត្រីក្រមការឋានន្តរស័ក្តិ ក្រមការថ្នាក់លេខ៤ ជាអនុប្រធានការិយាល័យកសិឧស្សាហកម្ម និងលោកស្រី ឈាង សុឃីម ក្របខណ្ឌមន្ត្រីក្រមការឋានន្តរស័ក្តិមន្ត្រីក្រមការថ្នាក់លេខ៣ ជាអនុប្រធានការិយាល័យគ្រឿងយន្តកសិកម្ម។
លោក ម៉ក់ បញ្ញា ក្របខណ្ឌបច្ចេកទេសជាន់ខ្ពស់ ឋានន្តរស័ក្តិមន្ត្រីបច្ចេកទេសជាន់ខ្ពស់ថ្នាក់លេខ២ ជានាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ។ តែងតាំងលោក សេង លាង ក្របខណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ថ្នាក់លេខ១ ជានាយផ្នែករដ្ឋបាលព្រៃឈើឆែប។
ផ្ទេរភារកិច្ចលោក គឹម ចេត្ថាវី ក្របខណ្ឌមន្ត្រីក្រមការឋានន្តរស័ក្តិ ក្រមការដើមខ្សែរលេខ៤ ជានាយផ្នែករដ្ឋបាលព្រៃឈើជាំក្សាន្ត។ លោក កែប ប៊ុណ្ណា ក្របខណ្ឌលេខាធិការរដ្ឋបាលថ្នាក់លេខ៨ នាយរងផ្នែករដ្ឋបាលព្រៃឈើរវៀង។
ក្រោយពីលោក ម៉ក់ បញ្ញា នាយរងខណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារថ្មី ឡើងមានមតិ និងប្តេជ្ញាចិត្តរួចមកលោក ស៊ូ សិរី អភិបាលរងខេត្តព្រះវិហារ បានឡើងថ្លែងអំណរគុណ និងផ្តាំផ្ញើដល់មន្ត្រីដែលទើបឡើងកាន់តំណែងថ្មី និងអរគុណដល់មន្ទីរកសិកម្មខេត្ត និងមន្ត្រីក្រោមឱវាទ ដែលបានខិតខំបំពេញការងារកន្លងមកទទួលបានលទ្ធផលល្អ ត្រូវចេះសាមគ្គីសហការគ្នា ដើម្បីឲ្យការងារដែលថ្នាក់លើ ប្រគល់ជូនអនុវត្តន៍ទៅឲ្យមានប្រសិទ្ធិភាព៕