(ភ្នំពេញ)៖ បុរីភ្នំពេញថ្មី ចាប់ផ្តើមបើកលក់គម្រោងថ្មីរបស់ខ្លួន២ទីតាំងក្នុងពេលតែមួយចាប់ពីថ្ងៃជួនដំណឹងនេះហើយ និងបញ្ចុះតម្លៃពិសេសពី 3% ដល់8% ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គម្រោងថ្មីទី១មានទីតាំងតាមបណ្តោយផ្លូវវេងស្រេង បត់ចូលផ្លូវអង់តាម៉ិញចម្ងាយ២០០ម៉ែត្រ។
គម្រោងថ្មីទី២ មានទីតាំងតាមបណ្តោយផ្លូវ៥៩៨ ឬផ្លូវជាសុផារ៉ា ដែលមានចំងាយប្រមាណ១គីឡូមែត្រ ពីរង្វង់មូលខេមកូស៊ីធី ឬ១,៥គីឡូម៉ែត្រ ពីផ្សារទំនើបអីអនម៉លទី២។ ក្រុមហ៊ុនបានខិតខំរៀបចំឡើងដោយជ្រើសរើសយកទីតាំងសម្រាប់គម្រោងទាំងពីរនេះ ដើម្បីអភិវឌ្ឍដោយសារតែ ទីតាំងទាំងពីរនេះមានភូមិសាស្ត្រល្អ តាមបណ្តោយធំទូលាយ ជាពិសេសគំម្រោងទាំងពីរនេះស្ថិតនៅក្នុងតំបន់ដែលមានការអភិវឌ្ឍ យ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន និងពេលខាងមុខ។
ក្រុមហ៊ុនបានរៀបចំតាមមាត្រដ្ឋានលំនៅដ្ឋានរស់នៅដ៏ល្អរួចជាស្រាច់ដោយមានការ ចាក់ផ្លូវបេតុងធំទួលាយ តភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ដែលអមទៅដោយសួនច្បារមានដើមឈើធំៗស្រស់បំព្រង និងហេដ្ឋារចនាសម្ព័ន្ធមានសភាពធំទូលាយ។ បុរីភ្នំពេញថ្មី គ្រីស្តាល់ផាក មានលក់ ផ្ទះល្វែង វីឡាកូនកាត់ និងវីឡាភ្លោះ ឬឯគម្រោង បុរីភ្នំពេញថ្មី ដឹហាម៉ូនីវីល្ល មានលក់ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ វីឡាឃ្វីន និង វីឡាឃ្វីនB។ សម្រាប់អតិថិជនដែលកក់ផ្ទះ១ល្វែងថ្ងៃនេះនឹងទទួលបាននូវការបញ្ចុះតំលៃ១-៣% ភ្លាម។
ទំនាក់ទំនងទូរស័ព្ទលេខ 012719559, 012 933666, 012270123, 097 8157777, 010240123៕