(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានៅភ្នំពេញ និងលោកស្រី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ រួមជាមួយមន្ត្រីរាជការ អាជ្ញាធរដែនដី មន្ទីរ-អង្គភាពជុំវិញរាជធានីភ្នំពេញ បានរៀបចំពិធីអកអំបុក និងសំពះព្រះខែ តាមប្រពៃណីទំនៀមទម្លាប់ជាតិ និងបែបសាសនា នៅរមណីដ្ឋានវត្តភ្នំ នាវេលាម៉ោង១១យប់ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ត្រូវនឹងថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក។
ពិធីបុណ្យនេះ ប្រារព្ធធ្វើឡើងដើម្បីសុំសេចចក្តីសុខ សេចក្តីចម្រើនពីបារមីវត្ថុស័ក្តិសិទ្ធក្នុងលោក សូមតាមជួយបីបាច់ថែរក្សាប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ សុំឲ្យជួបប្រទះតែសុខសន្តិភាព និងការអភិវឌ្ឍន៍។ ការប្រារព្ធពិធីបុណ្យនេះ ក៏ដើម្បីរួមចំណែកថែរក្សាប្រពៃណីទំនៀមទម្លាប់ជាតិឲ្យគង់វង់តរៀងទៅ។
តាមគម្គីររមត្ថទីបនីអដ្ឋកថាចរិយាបិដកភាសាបាលី មានចែងថា ក្នុងដើមភទ្ទកប្បនេះ ព្រះបរមពោធិសត្វទ្រង់យោនយកំណើតជាសសបណ្ឌិត «សត្វទន្សោយ»។ នៅថ្ងៃពេញបូរមីមួយ សសបណ្ឌិតបានអធិដ្ឋានឧបើសថសីល ហើយឧទ្ទិសមំសៈជាទានបរិមត្ថបារមី ដើម្បីបំពេញពោធិសម្ភារឲ្យបានត្រាសដឹងជាព្រះពុទ្ធ។ ព្រះឥន្ទ្រទ្រង់ជ្រាប់ហេតុការណ៍នោះ ក៏ទ្រង់ក្រឡាខ្លួនជាព្រាហ្មណ៍ចាស់មកសុំសសបណ្ឌិតជាអាហារ។ សសបណ្ឌិតពោធិសត្វ បានឲ្យព្រាហ្មចាស់នោះបង្កាត់ភ្លើងភ្នក់ ហើយក្នុងពេឡដែលភ្លើងកុំពុងឆេះសណ្ធោសណ្ធៅ សសបណ្ឌិតក៏រលាស់ខ្លួន៣ដង ដើម្បីឲ្យសត្វល្អិតដែលជាប់នៅនឹងរោមជ្រុះចេញរួចក៏លោតចូលទៅក្នុងភ្លាម។ ភ្លើងនោះពុំបានឆេះសសបណ្ឌិតសោះ ឥន្ទ្រព្រាហ្មបានស្ទុះទៅពរព្រះពោធិសត្វឡើងទៅដល់មណ្ឌលព្រះច័ន្ទ ហើយទ្រង់យកម្នាងសិលាគូរូបទន្សាយ ហើយឥន្ទ្រព្រោហ្មណ៍បានអធិដ្ឋានថា សូមឲ្យរូបទន្សាយពោធិសត្វដែលខ្ញុំគូនេះ នៅជាប់រហូតដល់ទីបំផុតកប្ប។
ដោយអានុភាពទានបរមត្ថបារមី នៃព្រះពោធិសត្វផង និងសេចក្តីអធិដ្ឋានរបស់ព្រះឥន្ទ្រផង រូបទន្សាយក៏ឃើញប្រាកដក្នុងមណ្ឌលព្រះច័ន្ទដរាបដល់សព្វថ្ងៃ។
ដោយជឿតាមរឿងនេះហើយ រូបទន្សាយក៏ឃើញប្រាកដនៅវេលាយប់ពេញបូរមីខែកក្តិករៀងរាល់ឆ្នាំ ខ្មែរយើងតែងយកនំចំណី មានអំបុក ចេក ដូងជាដើម មកបូជាព្រះច័ន្ទហៅថា ពិធីអកអំបុក និងសំពះព្រះខែ៕