(ភ្នំពេញ)៖ ថ្ងៃនេះជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ប្រជាពលរដ្ឋអញ្ជើញចូលរួមទស្សនាពីគ្រប់ទិសទី ទូទាំងរាជធានី-ខេត្តទាំង២៥ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ដើរកម្សាន្ត និងទស្សនាយ៉ាងច្រើនកុះករ។
នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា មកដល់ល្ងាចម៉ោងនេះ (៥និង៣០នាទី) ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបាននិងកំពុងចូលមកទស្សនា និងដើរកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូកយ៉ាងច្រើនកុះករ និងមានភាពកក់ក្ដៅ ចំណែកបទល្មើសឬបញ្ហាអ្វីផ្សេងៗ មិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ គឺប្រព្រឹត្តទៅដោយរលូន។
នាយឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់ថា "មកដល់ម៉ោងនេះ បញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ជារួម មានភាពល្អប្រសើរយ៉ាងខ្លាំង ហើយ អ្នកចូលរួមទស្សនា និងដើរលែងកំសាន្ត មានការកើនឡើងខ្លាំងជាងថ្ងៃទី១"។
សូមទស្សនាទិដ្ឋភាពទូទៅថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក ដែលប្រារព្ធធ្វើឡើងរយៈពេល៣ថ្ងៃ នៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ៕