(ភ្នំពេញ)៖ របាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឲ្យដឹងថា រយៈពេល២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក (ថ្ងៃទី០២ និងទី០៣ ខែវិច្ឆិកា) មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងទូទាំងប្រទេសចំនួន២១ករណី បណ្តាលឲ្យមនុស្ស១៧នាក់ស្លាប់ របួសធ្ងន់១២នាក់ និងរបួស្រាល៥នាក់។
របាយការណ៍បានបញ្ជាក់បន្ថែមថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង២១លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូ ចំនួន២៣គ្រឿង រថយន្តតូច១០គ្រឿង និងរថយន្ដធុនធំ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, មិនប្រកាន់ស្ដាំ, ស្រវឹង និងប្រជែង៕