Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាវិដេអូ មេឃុំនៅខេត្តកំពង់ធំម្នាក់ទៀត ប្រកាសដើរចេញពីបក្សសង្រ្គោះជាតិ មកសុំរួមរស់ជាមួយគណបក្សប្រជាជន (Video inside)

03-11-2017 11:36

(កំពង់ធំ)៖ លោក ហ៊ុន ហៀ ប្រធានក្រុមប្រឹក្សា និងជាមេឃុំអណ្តូងពោធិ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងបម្រើបរទេស។

ស្ថិតក្នុងវ័យ៦៨ឆ្នាំ លោក ហ៊ុន ហៀ អាយុ៦៨ឆ្នាំ បានប្រកាសក្ដែងៗថា «ការដឹកនាំរបស់លោក កឹម សុខា ដឹកនាំដោយមិនល្អ ដោយក្បត់ជាតិ ហើយឈានទៅរកមានសង្គ្រាម អីចឹងទេខ្ញុំមកចុះចូលជាមួយគណបក្សប្រជាជននេះ គឺដោយសារខ្ញុំមើលឃើញថា ការដឹកនាំរបស់សម្ដេចតេជោ គឺដឹកនាំបានល្អ ការងារអភិវឌ្ឍន៍ ការងារអ្វីៗទាំងអស់ឈានទៅរកសន្តិភាព ខ្ញុំចុះចូលនេះ គ្មាននរណាគេបង្ខិតបង្ខំទេ គឺដោយស្ម័គ្រចិត្តខ្លួនឯង ខ្ញុំមើលឃើញថាដឹកនាំល្អ ខ្ញុំក៏ចុះចូល។ ខ្ញុំសូមអំពាវនាវបងប្អូនដែលនៅក្នុងគណបក្សសង្គ្រោះជាតិ សូមមេត្តាចូលរួមមកទាំងអស់គ្នា ដើម្បីអភិវឌ្ឍន៍ និងដឹកនាំប្រជាពលរដ្ឋទាំងអស់គ្នា»

សូមជម្រាបថា សម្តេចតេជោ ហ៊ុ​ន សែន ក្នុងពេលដែលសម្តេចអញ្ជើញជួបសំណេះសំណាលជាមួយតំណាងកម្មករនិយោជិត កាលពីពេលកន្លងទៅ ក៏បានថ្លែងបញ្ជាក់ថា នៅពេលដែលគណបក្ស​សង្រ្គោះជាតិ ត្រូវរំលាយក្រោមការចោទប្រកាន់ថា «ប្រព្រឹត្តិអំពើក្បត់ជាតិ» មេឃុំ-ចៅសង្កាត់មកពីគណបក្សប្រឆាំងមួយនេះ នៅតែរក្សាតំណែងដដែល ប្រសិនបើពួកគេព្រមមករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។

គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗសរុប ៥៦នាក់ បានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល៕

សូមទស្សនាវិដេអូរបស់មេឃុំ ហ៊ុន ហៀ ដូចខាងក្រោម៖