ទស្សនារូបភាព ព្រះមហាក្សត្រ រួមនិងថ្នាក់ដឹកនាំកំពូលៗនៃប្រទេសកម្ពុជា ក្នុងព្រះរាជពិធីបុណ្យអុំទូក នាថ្ងៃទី១ (Photo inside)
02-11-2017 19:28
(ភ្នំពេញ)៖ ថ្ងៃនេះជាថ្ងៃទី១ ត្រូវនឹងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលជាថ្ងៃ នៃការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងថ្ងៃនោះក៏មានការយាងពីព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រួមនឹងថ្នាក់ដឹកនាំកំពូលៗនៃកម្ពុជា ដែលបានចូលរួមទស្សនាក្នុងថ្ងៃបុណ្យជាតិនេះផងដែរ។
សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ចាប់ផ្តើមពីថ្ងៃទី០២ និងទី៣ ហើយបញ្ចប់ទៅវិញ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ៕
សូមទស្សនារូបភាពដ៏អធិកអធមមានការយាងពីព្រះមហាក្សត្រ រួមនិងថ្នាក់ដឹកនាំកំពូលៗនៃប្រទេសកម្ពុជា ក្នុងព្រះរាជពិធីបុណ្យអុំទូកនាថ្ងៃទី១ ខាងក្រោមនេះ៖