(ត្បូងឃ្មុំ)៖ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ចំនួន២នាក់មកពីគណបក្សសង្រ្គោះជាតិ បានប្រកាសជាសាធារណៈដើរចេញេពីបក្សរបស់ខ្លួន ហើយមកសូំរួមរស់ជាមួយគណបក្ស ប្រជាជនកម្ពុជា ដោយសារតែគាត់បានឃើញថា លោក កឹម សុខា ជាជនក្បត់ជាតិ សម្លាប់ជាតិឯង និងអោនក្បាលបម្រើបរទេសបំផ្លាញជាតិសាសន៍។ នេះបើតាមលិខិតដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ។
មន្រ្តីជើងក្រោមរបស់បក្សប្រឆាំងទាំង២នាក់នេះរួមមាន៖ លោក ជា ហាន អាយុ៥៧ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ និងលោក ញឹម សារឿន អាយុ៤៨ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ដូចគ្នា។
គិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ តំណាងរាស្ដ្រ សមាជិកក្រុមប្រឹក្សា មេឃុំ ជំទប់ និងថ្នាក់ដឹកនាំមូលដ្ឋានសំខាន់ៗ សរុប៥៣នាក់ (គិតទាំង២នាក់នេះទៀត) បានសម្រេចចិត្តដើរចេញពីគណបក្សសង្គ្រោះជាតិ ហើយសុំចូលរួមរស់ជាមួយគណបក្ស ប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល៕