(ភ្នំពេញ)៖ នៅវេលាម៉ោង ៤៖៣០នាទីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហមុនី បានយាងអធិបតីភាពដ៏ខ្ពស់ខ្ពង់បំផុតក្នុងព្រះរាជពិធីបុណ្យអុំទូក នៅខាងមុខព្រះបរមរាជវាំង ដើម្បីទតការប្រណាំងទូកដែលជាព្រះរាជពិធីដ៏បរមបុរាណរបស់កម្ពុជា។
នៅក្នុងឱកាសយាងដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រ ក៏មានការចូលរួមពីថ្នាក់ដឹកនាំកំពូលៗរបស់កម្ពុជារួមមាន៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេច ហេង សំរិន ប្រធានរដ្ឋសភា, សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងមន្រ្តីខ្សែរាជវង្សជាច្រើនរូប។