អភិបាលខេត្តកំពង់ចាម បញ្ជាឲ្យអាជ្ញាធរ ចុះទៅរុះរើសំណង់ ដែលសង់លើដីចំណីផ្លូវ និងក្រោមបង្គោលខ្សែអគ្គិសនី នៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្រុកព្រៃឈរ (Video inside)
02-11-2017 15:05
(កំពង់ចាម)៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ គណៈកម្មការចម្រុះ ក្រោមបញ្ជាផ្ទាល់លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចុះត្រួតពិនិត្យ ទប់ស្កាត់និងរុះរើសំណង់ដែលសាងសង់លើដីចំណីផ្លូវ និងក្រោមបង្គោលខ្សែអគ្គិសនី នៅតាមបណ្តោយផ្លូវជាតិលេខ៧ ស្ថិតនៅភូមិធំពិលធំ ឃុំខ្វិត ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
គណៈកម្មការ បានចុះមកជួបជាមួយម្ចាស់សំណង់ តែម្ចាស់សំណងមិននៅក៏បានជួបជាមួយតំណាងម្ចាស់ផ្ទះ (បងស្រីបង្កើត) ឈ្មោះ នួន ស្រី ឃ៥៥ឆ្នាំ នៅភូមិឃុំខាងលើ ក្រោយពីបានធ្វើការណែនាំអំពីផលប៉ះពាល់ និងគ្រោះថ្នាក់ដែលសាងសង់នៅលើដីចំណីផ្លូវ និងក្រោមបង្គោល អគ្គិសនីរួចមក។
តំណាងម្ចាស់សំណង់បានយល់ព្រមជាមួយគណៈកម្មការថា និងធ្វើការរុះរើដោយខ្លួនឯងតែម្តង ដោយបានការឯកភាពក្រុមការងារក៏យល់ព្រម និងនៅបន្តត្រួត ពិនិត្យរហូតទាល់តែសំណង់ត្រូវបានរុះរើចប់សព្វគ្រប់ទាំងស្រុង។ ជាមួយគ្នានេះដែរកម្លាំចំរុះ បានឃាត់ខ្លួនជាង២នាក់ ដើម្បីធ្វើកិច្ចសន្យា និងអប់រំ។
សំណង់ដែលរុះរើមានលក្ខណៈ សង់អំពីដែក ប្រកស័ង្កសី ជញ្ជាំងឥដ្ឋ ទំហំ៥ម៉ែត្រ គុណ១០,៥ម៉ែត្រ៕