(ភ្នំពញ)៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានសហការណ៍ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានចុះផ្សព្វផ្សាយ ចែកខិតប័ណ្ណ សុវត្ថិភាពចរារណ៍ និងបង្រៀនការពាក់មួកសុវត្ថិភាព ដល់សាធារណជននៅក្នុងព្រះរាជពិធី បុណ្យអុំទូក បណ្តែត អកអំបុក និងសំពះព្រះខែ ក្នុងគោលបំណងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
សកម្មភាពនេះមាននាយការិយាល័យចរាចរណ៍ផ្លូវគោក នាយកសាខា អ្នកស្ម័គ្រចិត្ត យុវជនកាកបាទក្រហមកម្ពុជា ខេត្តរួមទាំងកម្លាំងសមត្ថកិច្ច ចូលរួមផងដែរ។ ដែលធ្វើនៅរង្វង់មូលព្រះរាជដំណាក់ ស្តុបសុខា និងដើរហែរក្បូនចំងាយ១ពាន់ម៉ែត្រ៕