(ភ្នំពេញ)៖ ក្នុងនាមរដ្ឋបាលខណ្ឌដូនពេញ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោកទាំង២ បានឧបត្ថម្ភថវិកាចំនួន១០ដបលានរៀល (ដប់លានរៀល) អាវចំនួន៣០០ និងមួកចំនួន៣០០ ជូនកីឡាអុំទូកនៅខណ្ឌដូនពេញ។
លោកស្រី ទេព សុទ្ធី តំណាងសម្តេចតេជោ ហ៊ុ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់ជូនដល់រដ្ឋបាលខណ្ឌដូនពេញ សម្រាប់ផ្គត់ផ្គង់បែងចែកដល់កីឡាករទូកង “ដូនពេញសែនជ័យ “ ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក៕