(ភ្នំពេញ)៖ សមត្ថកិច្ចខណ្ឌ៧មករា បានប្រកាសស្វែងរកម្ចាស់រថយន្តម៉ាកហាយឡែនឌ័រ១គ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកភ្នំពេញ 2Q-4762 ដែលយកមកទុកចោលនៅក្នុងស្តាតអូរឡាំពិក នៅកន្លែងបាល់ទះអស់ជិត១សប្តាហ៍ ហើយត្រូវសមត្ថកិច្ចខណ្ឌ៧មករា យកស្ទូចយកទៅរក្សាទុក ដើម្បីស្វែងរកម្ចាស់។

លោក រស់ ស៊ីណា នាយកផ្នែកព្រហ្មទណ្ឌខណ្ឌ៧មករា បានឲ្យដឹងថា រថយន្តម៉ាក ហាយឡែន ឌ័រមួយគ្រឿង ពណ៌ទឹកប្រាក់ ពាក់ស្លាកភ្នំពេញ 2Q-4762 ខាងលើដែលយកមកទុកចោលនៅក្នុងស្តាតអូរឡាំ ពិកនៅកន្លែងបាល់ទះ ៥ថ្ងៃហើយក៏ត្រូវសមត្ថកិច្ចខណ្ឌ៧មករា យកមករក្សាទុកសូមឲ្យឆាប់មកយកវិញផង។

ប្រភព បន្តបានឲ្យដឹងថា រថយន្តម៉ាក ហាយឡែនឌ័ ខាងលើនេះគេសង្ស័យថា ប្រហែលចោលលួចហើយតែដោយសារគិតថារត់មិនរួចទើបយក រថយន្ត មកចតទុកចោលនៅក្នុងស្តាតអូរឡាំពិក នៅកន្លែងលេងបាល់ទះនេះតែមង្ត៕