Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋបាលរាជធានីភ្នំពេញ បង្កើតប្រព័ន្ធទូរស័ព្ទលេខពិសេស «១២៩៩» ឲ្យប្រជាពលរដ្ឋរាយការណ៍ព័ត៌មានទាន់ហេតុការណ៍ ដែលកើតឡើងក្នុង ភូមិសាស្ត្ររាជធានីភ្នំពេញ

02-11-2017 09:49

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតប្រព័ន្ធទូរស័ព្ទមួយខ្សែ គឺ «លេខ ១២៩៩» សម្រាប់ទទួលព័ត៌មានទាន់ហេតុការណ៍ ដែលកើតឡើងក្នុងរាជធានីភ្នំពេញ ដែលលេខទូរស័ព្ទនេះ មិនមានការបង់ប្រាក់ នៅពេលធ្វើការទំនាក់ទំនង ហៅចូលគ្រប់ប្រព័ន្ធ។

ការប្រកាសលេខទូរស័ព្ទនេះ ដើម្បីឆ្លើយតបទៅនឹងសំណូមពរ របស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលាបន្ដ នូវបញ្ហាចាំបាច់នានា ពិសេសសម្រាប់ ទទួលព័ត៌មានទាន់ហេតុការណ៍ ងាយស្រួលក្នុងការដោះស្រាយសភាពការណ៍ ដែលកើតមានបន្ទាន់ៗ ទាក់ទងនឹងអំពើចោរកម្ម លួច ឆក់ ប្លន់ ជួញដូរគ្រឿងញៀន សណ្ដាប់ធ្នាប់ចរាចរណ៍ សណ្ដាប់ធ្នាប់ សាធារណៈ បាតុភាពនានា និងសំណូមពរស្នើសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច ជួយអន្ដរាគមន៍ ឫសង្គ្រោះ ព្រមទាំងសុវត្ថិភាពសង្គម ក្នុងរាជធានីភ្នំពេញ។

ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមផ្ដល់ព័ត៌មានទាន់ហេតុការណ៍នានា ២៤ម៉ោង ដោយស្មារតីទទួលខុសត្រូវខ្ពស់។

ព័ត៌មានលម្អិតសូមអាន ក្នុងសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅខាងក្រោមនេះ៖