Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក នាយឧត្តមសេនីយ៍ សៅ សុខា ណែនាំឲ្យកម្លាំងអាវុធហត្ថ ចូលរួមថែរក្សា ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ និងជួយសង្គ្រោះប្រជាពលរដ្ឋ

02-11-2017 09:22

(ភ្នំពេញ)៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះខែ អកអំបុក នាយឧត្តមសេនីយ៍ សៅ សុខា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ លោក លោកស្រី នាយទាហាននិងនាយទាហានរងនៃកងរាជអាវុធហត្ថទាំងមូល ដែលបានរួមជាមួយលោក ក្នុងការខិតខំប្រឹងប្រែង តស៊ូពុះពារនូវរាល់ឧបសគ្គ និងការលំបាករាប់មិនអស់ ដើម្បីបុព្វហេតុ​កសាងអង្គភាព​និង​ប្រតិបត្តិនូវ​តួនាទី ភារកិច្ច។

ការខិតខំទាំងនេះបាន រួមចំណែករ៉ាប់រងកិច្ចការធានា ថែរក្សា ការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ស្ថិរភាពនយោបាយ ពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋពេលជួយប្រទះ​នឹងគ្រោះ​មហន្តរាយ​ផ្សេងៗ ស្របតាមគោល​នយោបាយរបស់រាជរដ្ឋាភិបាលដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ដែលជាអគ្គមគ្គុទេសក៍ ជាទីគោរពស្រឡាញ់នៃយើង៕