(ព្រះសីហនុ)៖ កម្លាំងនគរបាលក្រុងព្រះសីហនុ ចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ឃាត់ជនសង្ស័យមួយចំនួ នាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញ ស្ថិតនៅក្រុម៣៥ ភូមិ៣ សង្កាត់១ ក្រុង.ខេត្តព្រះសីហនុ។ 

លោកអនុសេនីយ៍ឯក តាក រៀម អធិការរង នៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានថ្លែងឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ដួង លក្ខ័ អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ និងជនសង្ស័យផ្សេងទៀតមិនទាន់ស្គាល់អត្តសញ្ញាណ។ វត្ថុតាងរួមមានថ្នាំញៀនមេតំហ្វេតាមីន៥កញ្ចប់, ទូរស័ព្ទ១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវនគរបាលក្រុងព្រះសីហនុ កសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕