(ពោធិ៍សាត់)៖ កម្លាំងនគរបាលប៉ុស្តិ៍ព្រៃញី ឃាត់ខ្លួនយុវជន៤នាក់ កំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ នាថ្ងៃទី១ ខែតុលា ឆ្នាំ២០១៧ម្សិលមិញ ស្ថិតនៅចំណុចបរិវេនសមាគមន៍ចិនបញ្ចុះសព (ម៉ុងចិន) ស្ថិតនៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងខេត្តពោធិ៍សាត់។
កម្លាំងកម្លាំងនគរបាលប៉ុស្តិ៍ព្រៃញី បានថ្លែងឲ្យដឹងថា នៅថ្ងៃទី១ ខែវិច្ឆិការម្សិលមិញ កម្លាំងបានចុះល្បាត នៅក្នុងភូមិសាស្រ្តលុះល្បាតដល់ចំណុច សមាគមន៍ចិនបញ្ចុះសព (ម៉ុងចិន) ស្ថិតនៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក៏ប្រទះឃើញជនសង្ស័យចំនួន៤នាក់ កំពុងតែនាំគ្នាជក់នៅសារធាតុញៀន ខុសច្បាប់ នៅក្នុងបន្ទប់ទឹកនៃបរិវេនដីម៉ុងចិន ក៏បានធ្វើការឃាត់ខ្លួនតែម្តង។
ជនសង្ស័យទាំង៤នាក់ ដែលឃាត់ខ្លួនបានរួមមាន៖ ទី១៖ ឈ្មោះ ភួន ណាក់ អាយុ២៩ឆ្នាំ រស់នៅភូមិទួលម្កាក់ សង្កាត់រលាប មុខរបរបុគ្គលិកក្រុមហ៊ុនស្វា, ទី២៖ ឈ្មោះ លន់ ចំណាប់ អាយុ២៥ឆ្នាំ រស់នៅភូមិពោធិ៍អង្រ្កង ឃុំបឹងកន្ទួត មុខរបរបុគ្គលិកក្រុមហ៊ុនស្វា ទី៣៖ ឈ្មោះ ប៉ែន សុជាតិ អាយុ២២ឆ្នាំ រស់នៅភូមិស្រស្រង់ សង្កាត់ព្រញី, និងទី៤៖ ឈ្មោះ សាន់ ភួន អាយុ២៤ឆ្នាំ រស់នៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងខេត្តពោធិ៍សាត់ មុខរបរកម្មករសំណង់។
វត្ថុតាងដកហូតរួមមាន៖ ទី១៖ ឧបករណ៍សំរាប់ជក់មួយចំនួន, ទី២៖ ម៉ូតូចំនួន៣គ្រឿងបច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវកម្លាំងនគរបាលបញ្ជូលខ្លួនទៅអធិការនគរបាលក្រុងពោធិ៍សាត់ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕